អភិបាលខេត្តកំពង់ធំ បានអញ្ជេីញចុះចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ ស្រុកប្រាសាទបល្ល័ង្ក

btshotnews
ខេត្ត​កំពង់ធំ​: លោក សុខ​លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​ ប្រធាន​គណៈ​កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​
បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ ចុះចែកអំណោយ​ជូនដល់ជនពិការ​ចាស់​ជរា​គ្មាន​ទីពឹង​ ស្រ្តី​មេម៉ាយ​ ចំនួន​៣ទីតាំង​ ផ្សេងគ្នា​ ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំនាវេលាព្រឹក ថ្ងៃទី​១២ ខែមិថុនា​ឆ្នាំ​២០២០ម្សិលមិញនេះ។

លោក​ វណ្ណៈ​ សោភានិត អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក​មាន​ប្រជា​ពលរដ្ឋ​ងាយរងគ្រោះ​ត្រូវ​បាន​ទទួល​ អំណោយ​របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ ត្រូវ​បាន​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ ចំនួន២៩១គ្រួសារ មកពី៧ ឃុំ ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ក្នុង​នោះ​មាន​ ឃុំដូង៣៥គ្រួសារ ឃុំសាមគ្គី​២៧ ឃុំក្រយា៦៨ឃុំសាគ្រាម៣៥ ឃុំផាន់ញឺម៣៣ ឃុំសាលាវិស័យ៤៦ ឃុំទួលគ្រើល ៤៧​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករចំនួន២៥គីឡូក្រាម ទឹកត្រី​ ទឹក​ស៊ីអ៊ីវ​ ត្រីខ​ សាប៊ូ​ ​ច្រាស​ទៀតផង។

លោក សុខ​លូ អភិបាល​ខេត្ត កំពង់ធំ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ថ្លែងថា​ សម្រាប់ខេត្តកំពង់ធំដែលមានចំណាកស្រុកឪ មកពីប្រទេសថៃ ៦១០០នាក់ តើពុំទាន់រកឃើញ ឆ្លងមេរោគ covid-19 ឡើយ ក៏ពុំទាន់មានអ្នកស្លាប់ដែរ។

លោកអភិបាលខេត្តបាន​ថ្លែង ធ្វេីការផ្តាំ​ផ្ញើ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ ឲ្យ​ថែរក្សា​សុខភាព​ អនាម័យ​ឲ្យ​បាន​ល្អដោយអនុវត្តន៍តាម ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ កាត់​បន្ថយ​ការ​ជួបជុំ​គ្នា​ លាងដៃ​និងសាប៊ូ ឫអាល់កុល ដើម្បី​ការពារ​និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​មេរោគ​ដ៏កាចសាហាវនេះ ខណៈ​ពេល​ដែល​ មេរោគ​កូវិដ១៩នេះ​ បាន​ឆ្លង​ទៅ​លើ​មនុស្ស​នៅលើពិភពលោកនេះ ជាង៧លាននាក់​ និងបានសម្លាប់មនុស្ស​ជាង42ម៉ឺននាក់៕
ក្នុង​នោះដែរ​ លោកអភិបាល​ខេត្ត​កំពង់ធំ​ បាន​អំពាវនាវ​ឲ្យ​មាតាបិតា​ អាណាព្យាបាល រួមទាំង​ក្រុម​យុវជន​ ទាំងអស់ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះ​គ្រឿងញៀន​ជា​ អាវុធ​បំផ្លាញ​អនាគត​ បំផ្លាញ​សុខភាព និង​សង្គម​ជាតិ​ ដូច្នេះ​សូម​កុំ​គិតថា​ បញ្ហា​គ្រឿងញៀន​ជា​តួនាទី​របស់​សមត្ថកិច្ច​ ឲ្យសោះ គឺត្រូវចូលរួម ការពារ​ទប់ស្កាត់​ ទាំងអស់​គ្នា​ មិនឲ្យមាន​គ្រឿង​ញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង៕