អភិបាលខេត្តកំពង់ធំ អញ្ជេីញជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតយកដីឡូត៍លំនៅដ្ឋាន និងដីកសិកម្មសម្បទានសង្គមកិច្ច

btshotnews
ខេត្ត​កំពង់ធំ : លោក សុខ លូ អភិបាល នៃ គណៈ អភិបាល ខេត្ត​កំពង់ធំ​បាន​អញ្ជើញ​ ជា​អធិបតី​ភាព​ ក្នុង​ពិធី​ចាប់​ឆ្នោត​ដីឡូត៍ លំនៅដ្ឋាននិងដី​កសិកម្ម​សម្បទាន​សង្គមកិច្ច​ ចំនួន​៩១គ្រួសារ មកពី​ភូមិ​៨​ ក្នុង​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​នាវេលាព្រឹក ថ្ងៃទី ១៦ខែ មិថុនា​ឆ្នាំ​២០២០ ម្សិលមិញនេះ។

ពិធី​ចាប់​ឆ្នោត​យក​ដី​ឡូត៍​លំនៅដ្ឋាន និង ដី កសិកម្ម សម្បទាន​សង្គមកិច្ច​ ត្រូវ​បាន​ធ្វើឡើង​នៅចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច​ ស្ថិតនៅ​ក្នុង​ឃុំដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​ និងជាការចាប់ឆ្នោតលើកទី៤ និងជាលើកចុងក្រោយ មាន​ចំនួន​៩១គ្រួសារ​ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។

លោក​ អ៉ឹម​ សុឌីណា ប្រធានមន្ទីរសុរិយោដីខេត្ត​កំពង់ធំ​ បានឲ្យដឹងថា ដីឡូត៍លំនៅដ្ឋាន សម្រាប់​ចែ​កជូនបងប្អូន ប្រជាពលរដ្ឋ​ មាន​ទំហំ​ទទឹង​30ម បណ្តោយ​40ម និងដីកសិកម្ម ចំនួន​២ហិចតា ក្នុង​មួយ​គ្រួសារ​ សម្រាប់​ដីធ្លី​ដែល​បាន​ចែក​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​នេះ​ គឺមិនអនុញាតិឲ្យលក់ដូរ នៅឡើយ​ ការចែកជូនសរុបទាំង៤លើក មានប្រជាពលរដ្ឋ សរុប៦៥០គ្រួសារ ។

លោក សុខ​ លូ អភិបាល ខេត្ត កំពង់ធំ បាន​ថ្លែងថា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​យកចិត្ត​ទុកដាក់​ចំពោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត និង​ពុំ មានលទ្ធភាព​ ត្រូវ​ជួយ​ដោះ​ស្រាយ​ ដោយ​សហការ​ជាមួយអង្គការ ដៃគូ​​អភិវឌ្ឍន៍​ ជាក់ស្តែងគម្រោង​ចាប់ឆ្នោត​យក​ដី​ឡូត៍​លំនៅដ្ឋាននិង​ដី​កសិកម្ម ជូនសម្បទានិក​ ៩​១​គ្រួសារ​ របស់​គម្រោង​បែងចែក​ដីសម្បទាន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​២​ LASED ។

លោក សុខ​ លូ​ បាន​ថ្លែង ធ្វេីការផ្តាំ​ផ្ញើ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋឲ្យ នាំគ្នា​មករស់នៅ លើដីដែលបានចែកជូន និងបន្តការដាំដុះ បន្លែបង្ការដំណាំ​ ផ្កួបផ្សំ និង​ចិញ្ចឹម​សត្វ​ដើម្បី​ជួយសម្រួល ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ ក្នុង​នោះ​លោកក៏បានអំពាវនាវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់​គ្នា​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និងត្រូវចូលរួម ការពារទប់ស្កាត់ ការជួញដូរនិងចែកចាយគ្រឿងញៀន កុំទុកបញ្ហាគ្រឿងញៀនជារបស់សមត្ថកិច្ច បើគ្មានការចូលរួមពីបងប្អូន​គ្រឿងញៀន​ និងទៅដល់សាច់ញាតិបងប្អូនមិនខាន៕