នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ចែកជូនជនពិការចំនួន៣៥គ្រួសារ

btshotnews
ព្រះវិហារ:នាយកប្រតិបត្តិ លោក យុង គឹមហ៊ាន
តំណាងលោក ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនិងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនជនពិការចំនួន៣៥គ្រួសារ ការចែកអំណោយជូននេះ បានធ្វេីឡេីងនាវេលាព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០នេះ នៅមណ្ឌលតម្បាញសូត្រជនពិការកម្ពុជា ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងគ្រាដែរ លោកនាយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្ដាំផ្ញេីសាកសួរសុខទុក្ខ ពីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវគេមើលឃើញថា សម្តេចតែងតែបានខិតខំគៀងគរសប្បុរសជននានា ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីប្រមែប្រមូលមូលនិធិសប្បុរសធម៌ ទាំងថវិកា គ្រឿងបរិក្ខា និងគ្រឿងឧបភោគ បរិភោគ នាំយកមកផ្គត់ផ្គង់ និងផ្តល់ជូនប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ដោយមិនមានប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីទាំងអស់ ហើយទីណាមានការលំបាក ទីនោះតែងមានកាកបាទក្រហមកម្ពុជា នៅជាមួយជានិច្ច។
ដោយមើលឃើញ ពីភាពរងទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ និងទឹកជំនន់នាពេលកន្លងទៅនោះ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងនោះ តាមរយះអាជ្ញាធរខេត្តព្រះវិហារ។
លោកយុង គឹមហ៊ាន ក៏បានផ្ដាំផ្ញេីសុំឲ្យបងប្អូនពុកម៉ែ ចូលរួមថែទាុំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមនឹងក្រុមការងារ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភដល់ជនពិការចំនួន៣៥គ្រួសារ ក្នុង១គ្រួសារអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និថវិការចំនួន
២០ ០០០រៀល៕