អតីតមន្រ្តីរបស់អង្គភាពស៊ីម៉ាក់១៧២នាក់បន្ថែមទៀត ទទួលកញ្ចប់ប្រាក់របបសោធន ពីក្រសួងការពារជាតិ

btshtnews
ភ្នំពេញ៖ មន្ត្រីចូលនិវត្តន៍ ពិការភាព និងពលី ដែលជាអតីតមន្រ្តីរបស់អង្គភាពស៊ីម៉ាក់ ចំនួន៨៥នាក់ បានទទួលកញ្ចប់ប្រាក់របបសោធនពីក្រសួងការពារជាតិ។

ការប្រគល់កញ្ចប់ប្រាក់របបសោធនពីក្រសួងការពារជាតិនេះ បានធ្វេីឡេីងនាវេលាព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០ គឺវគ្គទី៣ហើយ ដែលមានអ្នកទទួលប្រាក់សោធននិវត្តន៍សរុបមានចំនួន១៧២នាក់ ក្នុងនោះ យោធិនចូលនិវត្តន៍មានចំនួន៨៥ រូប យោធិនពិការមានចំនួន៧៧រូប និង យោធិនពលីមាន

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់បញ្ជូលមន្រ្តី ដែលចូលនិវត្តន៍របស់អង្គភាពស៊ីម៉ាក់ ទៅក្នុងក្របខណ្ឌក្រសួងការពារជាតិ និងសូមគោរពថ្លែងអំណរគុណ ដល់ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានជំរុញ និងសម្រួលក្នុងការដាក់មន្រ្តីអង្គភាពស៊ីម៉ាក់ ចូលក្នុងក្របខណ្ឌក្រសួងការពារជាតិ ប្រយោជន៍ដើម្បីទទួលបានរបបយោធិននេះ។

សូមបញ្ជាក់ថា គិតទាំង៣វគ្គមកនេហ មន្ត្រីចូលនិវត្តន៍ ពិការភាព និងពលី ដែលជាអតីតមន្រ្តីរបស់អង្គភាពស៊ីម៉ាក់ ចំនួន៧០៣នាក់ បានទទួលកញ្ចប់ប្រាក់របបសោធនពីក្រសួងការពារជាតិ៕