ផ្ទុះភ្លេីងប្រច័ណ្ឌ នគរបាលស្រីកាត់ប្រដាប់ភេទនគរបាលប្រុស ដោយសារភ្លេីងប្រច័ណ្ឌ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

btshotnews
កំពង់ធំ:ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០ នឹង១០នាទីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ 2020 នៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ។

សាក្សីបានឲ្យដឹងថា ហេតុការណ៍​នេះ បានកេីតឡេីង នៅស្រុកតាំងគោក គឺជាស្រុកទើបតែបង្កើតថ្មី មានកើតហេតុ អំពើហឹង្សាដោយ ចេតនា ដោយមានអាវុធ កាំបិតប័ុងតោ សម្រាប់​ប្រើប្រាស់​ ជាអាវុធ ក្នុង​ករណី​ នេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ២៨ឆ្នាំមុខរបធ្វើនគរបាលចរាចរ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ចំណែក​ភាគី​ម្ខាងទៀត.ជានគរបាលចរាចរណ៍​ ដូចគ្នា បានយកកំបិតប័ុងតោ កាប់ទៅលើជនរងគ្រោះដែលមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ៣៣ឆ្នាំ.មុខរបធ្វើនគរបាលចរាចរណ៍​ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុង​ករណី​ អំពើហឹង្សានេះ លោកនគរបាល សំបូរស្នេហ៍ ឈ្មោះ​ខៀន សុខល័ក្ខ ត្រូវ​បានស្រីកំណាន់ ឈ្មោះរិទ្ធ ស្រីនាង កាត់អាអូនតូច (ប្រដាប់ភេទ) វិសដាច់ខានបន្តពូជ និងថែមមួយកាំបិតចំភ្លៅ ទុកជាការព្រមាន ដល់ បងបុរសៗ ដែល​ចូលចិត្តភ្លក់សម្លម្ជូរផង កកូរផង ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈ​នេះកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក បារាយណ៏ សន្ទុក ចំណែកជនសង្ស័យក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល ករណីខាងលើនេះលោកសន ថាល់ អធិការស្រុកតាំងគោក បានឲ្យដឹងថា លោកពុំហ៊ានផ្តល់ព័ត៌មាននោះទេ សូមឲ្យ ទាក់ទង​សួរលោក ស្នងការទៅ ចំណែកលោក អ៊ុក កុសល ស្នងការ នគរបាល​ខេត្ត​កំពង់ធំ​ ពុំលើកទូរស័ព្ទ
ជាហេតុ​ធ្វើ​ឱ្យ​ ពុំមានការ បំភ្លឺក្នុងករណី នគរបាលស្រី កាត់អាអូនតូច របស់នគរបាលប្រុស៕