សមត្ថកិច្ចខេត្តកំពង់ធំ កំពុងបេីកការស្រាវជ្រាវ ដេីម្បីចាប់ខ្លួនមិត្តស្រី របស់មន្រ្តីនគរបាលម្នាក់ ដែលបានប្រេីកាំបិតប័ុងតោ កាប់ប្រដាប់ភេទស្ទេីរដាច់ ហេីយបានរត់គេចខ្លួនបាត់ស្រមោល !

btshotnews
ខេត្តកំពង់ធំ៖ មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំម្នាក់ ត្រូវមិត្តស្រីដែលជាមន្ត្រីនគរបាលដូចគ្នា កាប់ប្រដាប់ភេទបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយករណីនេះ ត្រូវគេសង្ស័យថា អាចកើតឡើងពីភ្លើងប្រច័ណ្ឌ ។ ហេតុការណ៍នោះ បានកើតឡើងនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

រីឯ ស្រុកតាំងគោក គឺជាស្រុកមួយដែលទើបបង្កើតឡើងថ្មី កាលណីពេលកន្លងទៅនេះ។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា អំពើហឹង្សាដែលបានកើតឡើងនោះ ត្រូវគេសង្ស័យថា អាចកើតឡើងពីការប្រចណ្ឌ ព្រោះអ្នកបង្ក គឺជាស្ត្រី ឈ្មោះ រិទ្ធ ស្រីនាង អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត មានទីលំនៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ។

ចំណែក ជនរងគ្រោះ ឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលចរាចរណ៍ ដូចជនសង្ស័យ មានទីលំនៅ ភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ មន្ត្រីដដែលបានបង្ហើបទៀតថា ជនរងគ្រោះ ត្រូវបានស្ត្រីសង្ស័យប្រើកាំបិតប៉័ងតោ កាប់ប្រដាប់ភេទស្ទើរដាច់ និងកាប់១កាំបិតថែមទៀត ត្រូវចំភ្លៅបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅធ្វើការសង្គ្រោះ នៅក្នុងមន្ទីពេទ្យបង្អែកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ។ រីឯ ស្ត្រីសង្ស័យដៃដល់ ក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មានថា នារីដែលប្រព្រឹត្តបទល្មើសនេះ កាលពីអតីត មានមុខរបរ ជានារីបម្រើសេវាខារ៉ាអូខេ និងនៅក្នុងពេលនេះ សមត្ថកិច្ចនគរបាលជំនាញខេត្តកំពង់ធំ កំពុងបន្តបើកការស្រាវជ្រាវ ដើម្បីឈានទៅកំណត់មុខសញ្ញា និងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕