កម្លាំងកងរាជអាវុធហត្ថ បង្រ្កាបបទល្មេីសអារឈេី ដកហូតវត្ថុតាងមួយចំនួន ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់

btshotnews
ពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ «Wildlife Alliance» កាលពីម្សិលមិញនេះ បានបង្ក្រាបបទល្មើសអារឈើមួយកន្លែង នៅចំណុចភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយដកហូតបានវត្ថុតាងមួយចំនួន។

ប្រតិបត្តិការខាងលើធ្វើឡើង ដោយមានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់, លោកវរសេនីយ៍ឯក ម៉ែន ឆិល មេបញ្ជាការរងមូលដ្ឋានកម្លាំងកងរាជអាវុធហត្ថស្រុកវាលវែង។

ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាប បានឱ្យដឹងថា ជាលទ្ធផលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដកហូតម៉ូទ័រអុក០១គ្រឿង, ម៉ូទ័រកាត់០១គ្រឿង, មូទ័រខាត់០១គ្រឿង, មូទ័រតាប០១គ្រឿង, ម៉ាស៉ីនតាប០១គ្រឿង, រថយន្ដឆ្នៃ០១គ្រឿង, រទេះគោ០១, ឈើអារប្រភេទលេខ២ ចំនួន២៥១សន្លឹក និងបង្អួចចំនួន២៤០សន្លឹក ស្មើ១៣,០៧៤ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនមន្រ្តីដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីថែរក្សា និងបន្តនីតិវិធី៕