មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកទៀនវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ ចាំត្រីមាស នៅក្នុងវត្តមួយដែលកំពុងខ្ខះខាតគ្រឿងលំដាប់បូជាព្រះពុទ្ធរូប គ្រាដែលព្រះសង្ឃ និមន្តចូលព្រះវស្សា !

btshotnews
ខេត្តព្រះវិហារ៖ ទៀនវស្សា ទេយ្យទាន និងគ្រឿងលំដាប់បូជាព្រះពុទ្ធរូប ត្រូវបាននាំយកទៅប្រគេន ព្រះសង្ឃគង់ចាំស្រីមាសក្នុងពុទ្ធសីមា នៅក្នុងរដូវចូលព្រះវស្សានេះជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃ១រោច ខែអាសាឍ រហូតមកដល់ ថ្ងៃ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ។

អង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានរួមគ្នាជាមួយមន្ត្រីក្រោមឧិវាទ បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំ ត្រីមាស នៅក្នុងវត្ត « ទួលឧត្តម » ហៅ វត្តប្រមេរ ស្ថិតនៅក្នុងភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី១០កក្កដា ម្សិលមិញនេះ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានមានប្រសាសន៍ថា នៅក្នុងសម័យបច្ចុប្បន្ន វិស័យពុទ្ធចក្រ និងអាណាចក្រ គឺបានដើរទទឹមគ្នា ដោយមិនអាចខ្វះវិស័យណាមួយនោះបានឡើយ ហើយរាជរដ្ឋាភិបាល បានចែងវិស័យព្រះពុទ្ធសាសនា គឺជាសាសានារបស់រដ្ឋ នេះសបញ្ជាក់អោយឃើញ ពីការគិតគូ យកចិត្តទុក ដាក់ខ្ពស់បំផុត របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តថា កាលពីរបបអតីតកាល ដែលដឹកនាំ និងគ្រប់គ្រងប្រទេស ដោយប៉ុល ពត នោះ របបក្អែកខ្មៅនេះ បានបំផ្លិច បំផ្លាញប្រទេសអោយក្លាយជាគំនរផេះផង់ ហើយវិស័យព្រះពុទ្ធសាសនានៅពេលនោះ ក៏ត្រូវបានបំផ្លិចបំ ផ្លាញចោលអស់ទាំងស្រុង របបក្អែកខ្មៅ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ បានចាប់ផ្សឹកព្រះសង្ឃ លុបបំបាត់ជំនឿ សាសនា ហាមការធ្វើបុណ្យទានគ្រប់យ៉ាង បណ្តេញប្រជាជនចេញពីទីក្រុង បង្អត់អាហារ ធ្វើទារុណកម្ម និងកាប់សម្លាប់យ៉ាងសាហាវឃោឃៅ យង់ឃ្នងបំផុត ហើយទីអារ៉ាម ត្រូវបានយកធ្វើជាទីឃុំឃាំងមនុស្ស ថែមទៀតផង។ លោកឧត្តមសេនីយ៍ បានបន្តថា នៅក្នុងសម័យបច្ចុប្បន្ន ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានខិតខំកសាង បានប្រទេស ក្រោកចេញពីគំនរផេះផង់ រហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយក្នុងនោះ វិស័យព្រះពុទ្ធ សាសនា «ពុទ្ធចក្រ» និងវត្តអារ៉ាម បានរីកស្គុះស្គាយតាំងពីទីក្រុង រហូតដល់ទីជនបទដាច់ស្រយាល ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាព ក្នុងការធ្វើបុណ្យទាន សមតាមការប៉ងប្រាថ្នារបស់ខ្លួន ប្រកបដោយ ភាពសប្បាយរីករាយក្រៃលែង។

លោកថា អ្វីដែលសំខាន់ជាងនេះ សម្តេចតេជោ បានពន្លត់ភ្លើងសង្គ្រាមផ្ទៃ ក្នុងប្រទេស ដែលអូសបន្លាយជាច្រើនឆ្នាំកន្លងមក ហើយកសាងបាននូវសន្តិភាពមួយ យ៉ាងលំបាកលំបិនបំ ផុត ដូច្នេះ យើងត្រូវរួមគ្នាថែរក្សាសន្តិភាពនេះ អោយមានតម្លៃជាអមតៈ។

បន្ទាប់មក លោកឧត្តមសេនីយ៍ , ភរិយា រួមនឹងមន្ត្រីក្រោមឧិវាទ បានវេរទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ និងអញ្ជើញដាំកូនឈើ នៅក្នុងបរិវេណវត្ត ទួលឧត្តម នោះថែមទៀតផង៕