មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅតែរំលឹកពីគុណតម្លៃ របស់អតីតយុទ្ធជនកម្ពុជា នៅក្នុងការតស៊ូការពារទឹកដី និងធ្វេីឲ្យប្រជាពលរដ្ឋ រស់នៅទទួលបានភាពសុខសាន្ត រហូតមកដល់សព្វថ្ងៃនេះ !

btshotnews
ខេត្តព្រះវិហារ៖ ប្រសាសន៍រំលឹករឿងអឌិតកាល នៅក្នុងសម័យតស៊ូការពារជាតិ មាតុភូមិ និងប្រជា ពលរដ្ឋ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ , ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារខេត្ត ចុះជួយស្រុកឆែប លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ក្នុងពេល ដែលលោកឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះសាងសង់ផ្ទះ ១ខ្នង ជូនអតីតយុទ្ធជន នៅក្នុងស្រុកឆែប នៅថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា ឈ្លាតក្នុងឧិកាសដ៏មមាញឹកនេះ លោកបានដឹកនាំក្រុមការងារសមាគមថ្នាក់ខេត្ត ស្រុក និងនៅថ្នាក់មូលដ្ឋាន ភូមិ ឃុំ ចុះជួយសាងសង់ផ្ទះ ១ខ្នង មានទំហំ៥ x ៦ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ដើម្បីប្រគល់ជូន លោក ហ៊ឹម ឈឿន អាយុ៦៥ឆ្នាំ ជានិវត្តជន រស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ លោកឧត្តមសេនីយ៍ បានបន្តថា ថវិកាដែលបានចំណាយលើការសាងសង់ផ្ទះ ១ខ្នង ជូនអតីតយុទ្ធជន នៅក្នុងពេលនេះ មានចំនួន ៩លាន ៦សែន ៥ម៉ឺនរៀល ដែលជាការបរិច្ចាគរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ ហើយនៅក្នុងគ្រានោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ៧០ម៉ឺនរៀល ជូនលោក ហ៊ឹម ឈឿន ទុកដោះស្រាយការខ្វះខាត នៅក្នុងជីវភាពគ្រួសារ ថែមទៀតផង។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើ នឹករលឹក ពីថ្នាក់ដឹកនាំ សមាគមគ្រប់លំដាប់ថ្នាក់ ថា ថ្នាក់ដឹកនាំនៅតែគិតគូរពីភាពសុខទុក្ខ របស់បងប្អូនអតីតយុទ្ធជនទាំងអស់ គ្រប់ពេលវេលា ព្រោះថា បងប្អូនអតីតយុទ្ធជនទាំងអស់ ធ្លាប់បានបូជា សាចស្រស់ ឈាមស្រស់ ធ្លាក់ខ្លួន ពលី និងពិការរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែការតស៊ូយ៉ាងប្តូរផ្តាច់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា រស់នៅប្រកដោយភាពសុខក្សេមក្សាន្ត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិន ប្រសព្វរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍ទៀតថា ដោយសារមើលឃើញ ពីគុណ បំណាច់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជននោះហើយ ទើបសម្តេចតេជោ បង្កើតឡើងនូវសមាគមនេះ ដើម្បីប្រមែប្រមូលបងប្អូនអតីតយុទ្ធជន ទាំងយោធិន នគរបាល និងកងរាជអាវុធហត្ថជាតិ ដែលបានពលី ពិការ មរណៈ និងចូលនវត្តន៍ ក្រោយសម័យសង្គ្រាម ដើម្បីចង់ឃើញពីភាពសុខទុក្ខ ក្នុងជីវភាពរស់នៅ ផ្ទាល់របស់បងប្អូន និងប្រសិនបើបងប្អូនអតីតយុទ្ធជនណា ដែលអត់ផ្ទះ និងខ្វះដីសម្រាប់ប្រកបរបរចិញ្ចឹម ជីវិត សម្តេចតេជោ នឹងផ្តល់ជូនបងប្អូន តាមរយះសមាគមអតីតយុទ្ធជនថ្នាក់ខេត្ត ដើម្បីផ្តល់លទ្ធភាពជូន បងប្អូន បានរស់នៅសមរម្យ ស្មើមុខ ស្មើមាត់ ដូចប្រជាពលរដ្ឋកម្ពុជា ឯទៀត ផងដែរ៕