ភ្លៀងមួយមេធំលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដេីមឈេីរលំលេីផ្លូវ និងស្ទះលូលិចផ្លូវជាច្រេីនកន្លែងក្នុងក្រុងព្រះវិហារ មន្ទីរសាធារណការខេត្ត សហការជាមួយសមត្តកិច្ចចុះអន្តរគមន៍ទាំងយប់

btshotnews
ព្រះវិហារ៖ ដើមឈើជាច្រើនដើមបានបាក់រលំលើផ្លូវជាតិលេខ៦២ជាច្រើនកន្លែង និងផ្លូវជាច្រើនខ្សែទៀតនៅក្នុងក្រុងព្រះវិហារ បានរងការលិចលង់ដោយសារស្ទះលូ ក្រោយហេតុការណ៍ភ្លៀង មួយមេធំលាយនិងឡំខ្យល់កន្ត្រាក់ នៅព្រលប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ។

ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនបង្អង់យូរនោះ ដោយបានចាត់មន្ត្រីជំនាញ សហការជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ាលហាលទាំងយប់ ចុះកាត់ដើមឈើដែលរលំលើផ្លូវជាតិលេខ៦២ ចំនួន៤កន្លែង និងដើរប្រមូលសម្រាមដែលបណ្តាលឲ្យលូស្ទះលិចផ្លូវ ជាច្រើនខ្សែរផងដែរ។

ទន្ទឹមគ្នានោះដែរ លោក សំ លាងទ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ត្រូវចូលរួមសហការសម្អាតអនាម័យ បរិស្ថាន ដោយមិនត្រូវចោលសម្រាមផ្តេសផ្តាស ពិសេសមិនត្រូវយកសម្រាមដាក់មាត់លូ ដែលធ្វើឲ្យលូស្ទះនោះឡេីយ៕