ស្នងការនគរបាលខេត្ត្តកពង់ធំ បានជួយរុះរេីផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់

btshotnews
កំពង់ធំ ៖ ភ្លៀងបានធ្លាក់មួយមេយ៉ាងធំ ដោយមានលាយឡំនឹងខ្យល់កន្រ្តាក់កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២០ ម្សិលមិញនេះ ជាហេតុធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១៥ខ្នង ចំនួន ៤ភូមិ នៃសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ត្រូវបានរបើកដំបូល និងតួផ្ទះទាំងមូលធ្លាក់ចេញពីជើងសសរផងដែរ។

លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូកន្ធរ ក្រុងស្ទឹងសែន បានឲ្យដឹងថា មេឃចាប់ផ្តើមខ្មៅបន្តិចម្តងៗ បន្ទាប់មកភ្លៀងបានធ្លាក់លាយឡំទៅដោយខ្យល់កន្រ្តាក់ថែមទៀត ជាហតុធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១៥ខ្នង ត្រូវរងការខូចខាត ក្នុងនោះមានភូមិព្រែកស្បូវចំនួន ២ខ្នង ភូមិអូរកន្ធរជើងចំនួន ១ខ្នង អូរកន្ធរត្បូងចំនួន ៤ខ្នង និងភូមិបឹងលៀសចំនួន ៨ខ្នង។

លោកបានបន្តថា ផ្ទះដែលរងគ្រោះខូតខាតទាំងស្រុងចំនួន ២ខ្នង ដែលស្ថិតនៅភូមិបឹងលៀស គឺផ្ទះលោកស្រី ឈុំ យី និងផ្ទះលោក សៀន លាប ចំណែកឯផ្ទះចំនួន ១៤ខ្នងផ្ទះទៀតគ្រាន់តែខូចខាតរបើកដំបូង តែប៉ុណ្ណោះ ។

លោក ឧត្តមសេនីយ៍ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដោយមានការណែនាំពីលោក សុខ លូ អភិបាលខេត្ត រូបលោកក៏បានចាត់ឲ្យកម្លាំងនគបាលស្នងការខេត្ត និងកម្លាំងអធិការក្រុង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរកន្ធរ នៅវេលាព្រឹកថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ បានចុះទៅដល់ទីតាំងរងគ្រោះខាងលើ ដោយបានជួយរុះរើផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្រ្តាក់បណ្តាលឲ្យរងការខូចខាត ដោយបានប្រមូល ស័ង្កសី និងឈើធ្វើ ផ្ទះដាក់ប្រមូលផ្តុំទុកមួយដុំតាមផ្ទះនីមួយៗ ដោយរង់ចាំពួកគាត់សាងសង់ផ្ទះឡើងវិញនៅពេលណាមួយ ។ លោកបានបន្តថាក្នុងគ្រានេះដែលលោក បានជួយឧបត្ថម្ភជាស័ង្កសីចំនួន ៦០សន្លឹក ដល់គ្រួសារចំនួន ៥ ក្នុងនោះរួមគ្រួសារ ឈុំ យី ចំនួន ២០សន្លឹក សៀន លាប ចំនួន ១៥សន្លឹក ជុក ប៉ុន ចំនួន ១៥សន្លឹក អ៊ុំ អឿន ចំនួន ៦សន្លឹក និងអ៊ុំ ង៉ា ចំនួន ៤សន្លឹង ផងដែរ ។

ជាចុងក្រោយលោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិនេះ ពីព្រោះថារដូវនេះជារដូវភ្លៀង ដែលមានភ្លៀង ខ្យល់ រន្ទះ លាយឡំជាមួយគ្នា ដែលធ្វើអោយយើងខូចខាត់ទ្រព្យសម្បត្តិ តែបើយើងហ៊ានតែប្រហែសបន្តិចអាចធ្វើអោយបាត់បង់អាយុជីវិតទៀតផង ជាពិសេសកូនចៅ និងក្រុមគ្រួសារត្រូវតែថែរក្សាសុខភាពអោយបានល្អ។

សូមបញ្ជាក់ថា ការប្រើប្រាស់កម្លាំងនគបាល និងប្រជាការពារភូមិនៅសង្កាត់អូរកន្ធរប្រមាណ ៣៦នាក់ ក្នុងការចុះ ជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ៕