គ្រាប់យុទ្ធភ័ណ្ឌជាច្រីនគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

btshotnews
បាត់ដំបង: គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលបានបន្សល់ទុកពីសម័យសង្គ្រាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញនិងរាយការណ៍ឲ្យសមត្ថកិច្ចរួមជាមួយមន្ត្រីជំនាញចុះទៅប្រមូលយកដើម្បីធ្វើការដុតកំទេចចោល។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅចំណុចជើងភ្នំអាងខៀវ ស្ថិតក្នុងភូមិតាថុក ឃុំធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំបង។

ក្រោយពីប្រទះឃើញពួកគាត់ក៏បានរាយការណ៍មកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ភ្លាមនោះ លោកក៏បានចាត់ឲ្យកំលាំងប៉ុស្ដិ៍នគរបាល​រដ្ឋ​បាល​ធិបតី​ សហការជាមួយអង្គការកំចាត់មីន(halotrustt​)ដើម្បីចុះទៅពិនិត្យនៅលើទីតាំងជាក់ស្តែង។

ក្រោយពីធ្វើការពិនិត្យរួចរាល់សមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញក៏ប្រមូលយកបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបចំនួន០៦គ្រាប់ដែលគ្រាប់ទាំងនោះមាន ៖
-​ Mortar 60mm(គ្រាប់កាំភ្លើងត្បាល់)ចំនួន ០២គ្រាប់
-​ គ្រាប់​ PG7(B41) ចំនួន​02គ្រាប់ ​
-​ គ្រាប់​ B40ចំនួន​ 0១គ្រាប់ ​
-​គ្រាប់​ B62ចំនួន០១គ្រាប់។

​ បន្ទាប់ពីប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌទាំង០៦គ្រាប់ខាងលើត្រូវបានមន្ត្រីអង្គការកំចាត់មីន (halo​ trust​ )បានរៀបចំធ្វើការដុតកំទេចចោលនៅនឹងកន្លែង ផងដែរ៕