មនុស្ស២នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនឆ្លងដែន ចូលទឹកដីកម្ពុជារឹបអូសគ្រឿងញៀន២០០គីឡូក្រាម នៅស្រុកឆែប ខេត្តព្រះវិហារ

btshotnews
ព្រះវិហា៖ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលទឹកដីកម្ពុជាមួយករណី នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងនគរបាលរឹបអូសបានគ្រឿងញៀន២០០គីឡូក្រាម ចាប់ខ្លួនមនុស្ស២នាក់។

នេះបើតាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មានយេីងទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងដឹកនាំកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ការបង្ក្រាបបានធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះក៏មានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យកាអមសាលាតំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺផងដែរ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលចាប់ខ្លួនបានមនុស្ស២នាក់ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីមួយគ្រឿង៕