ជនបរទេស​ចំនួន១១​នាក់ សម្បថ​ចូលសញ្ជាតិ​ខ្មែរ នៅ​តុលាការ​កំពូល

ភ្នំពេញ​ ៖ តុលាការកំពូលបានរៀបចំពិធីស្បថចូលសញ្ជាតិខ្មែរ ដល់ជនបរទេសចំនួន១១នាកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ក្រោម​វត្តមាន​លោក​បណ្ឌិត ជីវ កេង ប្រធាន​ក្រុមប្រឹក្សា​សម្បថ និង​ជា​អនុប្រធាន​តុលាការ​កំពូល។

ជនបរទេស​ចំនួន១១​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិនបាន​ស្បថ ចូល​ជា​សញ្ជាតិ​ខ្មែរ បន្ទាប់ពី​ព្រះមហាក្សត្រ ព្រះ​ប្រទាន ព្រះរាជក្រឹត្យ​ឲ្យ​រៀបចំ​ឲ្យ​ធ្វើ​សម្បថ នៅ​ចំពោះមុខ​តុលាការ​កំពូល ដើម្បី​បំពេញ​នីតិសម្បទា​ជា​ជនជាតិខ្មែរ​តាមគោលការណ៍ និង​នីតិវិធី​កំណត់​នៃ​ច្បាប់​សញ្ជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ ឱក សំណាង បាន​ឲ្យ​ដឹងថា ជនបរទេស​ចំនួន១១​រូប ដែល​បាន​ចូលសញ្ជាតិ​ខ្មែរ រួចហើយ​នេះ បន្ទាប់ពី​ព្រះមហា ក្សត្រ​ខ្មែរ ទ្រង់​ព្រះ​ប្រទាន ព្រះរាជក្រឹត្យ​ឲ្យ​រៀបចំ​ឲ្យ​ធ្វើ​សម្បថ នៅ​ចំពោះមុខ​តុលាការ​កំពូល ដើម្បី​បំពេញ​នីតិសម្បទា​ជា​ជនជាតិខ្មែរ​តាម គោលការណ៍ និង​នីតិវិធី​កំណត់​នៃ​ច្បាប់​សញ្ជាតិ យោងតាម​មាត្រា១៦ មាត្រា២៧ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ គ្រប់​ជនបរទេស​ដែល​បាន​ចូលសញ្ជាតិ​ខ្មែរ​រួចហើយ​តាមរយៈ​ព្រះរាជក្រឹត្យ ត្រូវតែ​ធ្វើ​សម្បថ​នៅ​ចំពោះមុខ​តុលាការ​កំពូល​។

សូមបញ្ជាក់ថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម​សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វ​ព្រះរាជ​ហរ​ទ័យ ព្រះ​ប្រទាន​ព្រះរាជ្យក្រឹត្យ​ឲ្យ​ជនបរទេស​ទាំង​១១​រូប បាន​ចូលសញ្ជាតិ​ខ្មែរ​ចាប់ពី​ថ្ងៃនេះ​តទៅ​៕