ការប្រកួតពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ!

btshotnews
ភ្នំពេញ៖ សម្រាប់ការប្រកួតនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០។

ការប្រកួតនៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ គឺ៖
១៖ ភ្នំពេញក្រោន Vs ណហ្គា។

សម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាគឺ៖
១៖ ខេត្តព្រៃវែង Vs វិសាខា។

សម្រាប់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងមានគូពិសេសត្រូវជួបគ្នាទៀតហើយរវាងភ្នំពេញក្រោន ប៉ះ ក្រុមណហ្គាវើល នៅថ្ងៃពុធ ទី២១ ខែតុលា នៅក្នុងទឹកដីនៃពហុកីឡដ្ឋានជាតិ នាម៉ោង ១៨៖០០នាទីល្ងាច៕