មេឈ្មួញដុះស្លែខាងបំផ្លាញព្រៃឈេីឈ្មោះហុង នៅតែបន្តធ្វើការដឹកជញ្ជូនឈេីសិប្បកម្មកែច្នៃឈេីអត់ច្បាប់ ជារៀងរាល់ថ្ងៃ លោកអ៊ឹម សារិទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោកសូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មមិនមានវិធានការទប់ស្កាត់បង្ក្រាប !

btshotnews
ខេត្តឧត្តរមានជ័យៈ សកម្មភាពរថយន្តរបស់មេឈ្មួញដុះស្លែឈ្មោះ ហុង ធ្វើការដឹកជញ្ជូនឈើសិប្បកម្មកែច្នៃនាថ្ងៃទី២២ខែធ្នូឆ្នាំ២០២០នេះវេលាម៉ោង៧និង៣០នាទីយប់ អត់ច្បាប់ទៅយ៉ាងរលូនដោយមិនរំខានមន្ដ្រីអាជ្ញាធរ មានសមត្ថកិច្ច ជំនាញពាក់ព័ន្ធនិងលោកនាយសង្កាត់រដ្ឋាភិបាលព្រៃឈើនោះឡើយ។

សង្ស័យថាមេឈ្មួញឈ្មោះ ហុង បានបង់លុយជួនលោក អ៊ឹម សាវរិទ្ធ និងលោក សូត សុីសុខឃាង ហើយទេដឹង បានជាកូនចៅរបស់លោកបើកដៃអោយមេឈ្មួញឈ្មោះ ហុង ដឹកជញ្ជូនឈើសិប្បកម្មកែច្នៃអត់ច្បាប់ទៅយ៉ាងរលូនបែបនេះ។

ប្រភពបានបញ្ជាក់ថាៈ មេឈ្មួញឈ្មោះ ហុង ដែលល្បីរាប់ឆ្នាំខាងដឹកជញ្ជូនឈើ សិប្បកម្មកែច្នៃ អត់ច្បាប់ម្នាក់នេះមានភាពស្អិតល្មួតជាមួយនិងមន្ដ្រីអាជ្ញាធរសមត្ថកិច្ច ជំនាញ រដ្ឋបាលព្រៃឈើ ជាពិសេសមេខាងលើនិងបានរត់ការណ៍ផ្លូវរួចរាល់អស់ហើយ ថែមទាំងបង់លុយគ្រប់ជើងពេលគេដឹកជញ្ជូនឈើសិប្បកម្មកែច្នៃចេញពីស្រុកជាំក្សាន្ត ឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងឆ្ពោះទៅចែកចាយតាមបណ្ដាលខេត្តដូចជាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម។

តើលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋាភិបាលព្រៃឈើ និង លោក សូត សុីសុខឃាង ប្រធានមន្ទីរកសិកម្មនិងចាត់ការទៅលើមេឈ្មួញឈ្មោះ ហុង ដែលទេ? ចំពោះការដឹកជញ្ជូនឈើ សិប្បកម្មកែច្នៃ អត់ច្បាប់ ឬមួយដូចគេនិយាយមែនថា លោកទាំងពីរបានត្រូវថ្នាំសណ្ដំប្រាក់ដុល្លារ របស់មេឈ្មួញឈ្មោះ ហុង ហើយយ៉ាង បានជាមិនចេញវិធានការបង្ក្រាបដូច្នេះនិងបណ្ដែតបណ្ដោយឲ្យដឹកជញ្ជូនឈើទាំងនេះឆ្លងខេត្តម៉ាសេរី។

សូមលោក ប៉ែន កុសល្យអភិបាលខេត្តឧត្តរមានជ័យ ជួយចេញវិធានការទប់ស្កាត់នូវបទល្មើស និងជនឧក្រិដ្ឋម្មបំផ្លាញព្រៃឈើឈ្មោះ ហុង នេះផងទាន បើពុំដូច្នោះទេនិងមានករណី ក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់កាន់តែច្រើនមិនគោរពច្បាប់ មិនទុកច្បាប់ក្នុងកែវភ្នែកនោះឡើយ៕