មនុស្សស្លាប់៨នាក់ និងរបួស២នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ គោយន្តបុកជាមួយរថយន្ត Camry លេីផ្លូវជាតិលេខ៥ នៅស្រុកថ្មគោល ខេត្តបាត់ដំបង !

btshotnews
បាត់ដំបង៖ មន្ត្រីនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃម៉ោង៩:២០នាទីនាយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងគោយន្តដឹកទំនិញធន់ធ្ងន់ (ទឹកកក) និងរថយន្តធុនស្រាល (Camery) បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាង ស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ (ប្រុស០៣នាក់) និងរបួសធ្ងន់ស្រាលចំនួន០២ នាក់។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ករណីនេះកម្លាំងនគរបាលចរាចរ បានសង្រ្គោះអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លាប់ទាំង០៨នាក់ ត្រូវបានដឹកសាកសពយកទៅតម្កល់ទុក នៅវត្តអូរតាគី ដើម្បីរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សាច់ញាតិជនរងគ្រោះ អាចទាក់ទងលេខទូស័ព្ទអធិការដ្ឋាននគរបាល ស្រុកថ្មគោល 012 511 858, 097 778 0137, 089 553 363 ៕