មន្រ្តីរដ្ឋបាលព្រៃឈើនិងមន្រ្តីបរិស្ថានខេត្តកំពង់ធំ អសមត្ថភាពគ្មានឆន្ទះណានឹងធ្វេីការបង្ក្រាបទប់ស្កាត់ ក្រុមឈ្មួញទុច្ចរិតដឹកជញ្ជូនឈេីដោយខុសច្បាប់ចូលដេប៉ូឈេីខេត្តកំពង់ធំ !

btshotnews
កំពង់ធំ ៖ ក្រុមឈ្មួញទុច្ចរិតជាច្រេីននាក់ បានកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ដោយគ្មានច្បាប់យ៉ាងគគ្រឹកគ្រេងចូលដេប៉ូឈើស្របច្បាប់ក្នុងទីរួមខេត្តកំពង់ធំ យ៉ាងរលូន ដោយគ្មានការរំខានពីសំណាក់សមត្ថកិច្ចមន្រ្តីព្រៃនោះឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាមន្រ្តីមេព្រៃ និង មន្ត្រីបរិស្ថាន ក្លាយជាមេខ្មូត អស់ហើយទើបបានជា អសមត្ថភាពក្នុងការបង្រ្កាបបទល្មើសដឹកជញ្ចូនដោយខុសច្បាប់។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារនិងកំពង់ធំ បានបញ្ជាក់ថា ក្រុមឈ្មួញឈើទុច្ចរិតដែលដឹកជញ្ជូនឈើដោយមិនញញើតច្បាប់ ហើយក៏មិនចាំ បាច់ធ្វើច្បាប់នោះឡើយ បានកំពុងតែឃុបឃិតគ្នាជាលក្ខណ:
ប្រព័ន្ឋ ជាមួយនិងនាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ផ្នែករដ្ឋបាលព្រៃឈើស្ទោង និងមន្រ្តីខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ និង មន្រ្តីបរិស្ថានខេត្តកំពង់ធំ ដោយធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរយះរថយន្តកូរ៉េ រថយន្តសាំងយ៉ុង និងរ៉ឺម៉ក ដឹកចេញពីខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២ខ្លះ ដឹកចេញពីតំបន់ព្រៃឡង់ ស្ថិតក្នុងស្រុកសណ្តាន់ ដោយខុសច្បាប់ ដឹកចូលមកទីរួមខេត្តកំពង់ធំ ចូលដេប៉ូឈើឈ្មួញឈេីពីរនាក់ប្ដីប្រពន្ធ ប្ដីឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអ៊ន ដោយស្របច្បាប់។

ល្បិចកលដ៏កខ្វក់នេះត្រូវបានជ្រាប និង សើមមាត់ សើមករអស់ហើយ ចំពោះអស់លោកមន្រ្តីអ្នកអនុវត្តន៍ច្បាប់ អ្នកគោរពច្បាប់ និងអ្នកអង្គុយលើច្បាប់ តែបែរជាប្រើល្បិចក្លែងបន្លំភ្នែកថ្នាក់ដឹកនាំ និងភ្នែកប្រជារាស្រ្ត ឲ្យយល់ថា ជាឈើស្របច្បាប់ទាំងស្រុង តែតាមការពិតគឺដឹកឈើចេញពីចំនុចព្រៃហាមឃាត់ និងតំបន់ខុសច្បាប់ទាំងអស់ ការធ្វើសកម្មភាពដឹកជញ្ជូននេះ ត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់ដូចគ្រាប់ស្វាយចន្ទី ។

ឧក្រិដ្ឋជនព្រៃឈើទាំង៦នាក់ បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ដើម្បីយកលុយចិញ្ចឹមឆ្នាំងបាយសមត្ថកិច្ចរួមមានឈ្មោះដូចខាងក្រោម:១. ពិសិដ្ឋ ទី២.ឈ្មោះ ឆាត ទី៣.ឈ្មោះលោកធី ទី៤.ឈ្មោះសាន ទី៥.ឈ្មោះលោក ប៉ែនស៊ង ទី៦ឈ្មោះ ហុង ឈ្មោះទាំងនេះសុទ្ធសឹងតែមានកូនក្រកចាំជួយការពារ ជាថ្នូរនិងកំទេចលុយដែលបានពីបទល្មើសព្រៃឈើ ដឹកជញ្ជូនដោយខុសច្បាប់ ចេញពីទីតាំងក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

ប្រជាពលរដ្ឋបានកំពុងតែរងចាំមើលថា តើយុគសម័យនេះមានមន្រ្តីគ្រាប់ល្ពៅណាខ្លះ ដែលកំពុងតែលង់ខ្លួនឃុបឃិតជាមួយឧក្រិដ្ឋជនព្រៃឈើ មិនអើពើ មិនរវីរវល់នឹងអនុវត្តន៍វិធានការតឹងរ៉ឹងបង្រ្កាបព្រៃឈើ គឺស្មើនឹងអ្នកចូលរួមបំផ្លាញព្រៃឈើដោយខុសច្បាប់ ជាក់ស្តែងឧក្រិដ្ឋជនព្រៃឈើ ទី១.ឈ្មោះ ពិសិដ្ឋ ទី២.ឈ្មោះ ឆាត ទី៣.ឈ្មោះលោកធី ទី៤.ឈ្មោះ សាន ទី៥.ឈ្មោះលោក ប៉ែនស៊ង ទី៦.ឈ្មោះហុង កំពុងតែមានមោទនៈភាព ខណៈពេលដែល ស្ថានភាពតឹងរ៉ឹងយ៉ាងណាក្តី ទោះបីមានចរាចរណ៍ហាមឃាត់ដឹកឈើទាំង២៥ខេត្តក្រុងក៏ដោយ ក៏ក្រុមឈ្មួញទុច្ចរិតឈើពាក់កូនក្រកនេះ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ចូលមកលក់តាមដេប៉ូឈើនៅក្នុងខេត្តកំពង់ធំយ៉ាងរលូនដោយមិនរំខានសមត្ថកិច្ចណាម្នាក់នោះឡេីយ ។

ប្រជាពលរដ្ឋបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះមន្រ្តីរដ្ឋបាលព្រៃឈើ និង មន្រ្តីបរិស្ថាន ខេត្តកំពង់ធំ អស់សិទ្ធអំណាចការពារព្រៃឈេីមិនបាន ឥឡូវមកការពារតែនៅលើដងផ្លូវ ក៏ការពារមិនបានផង ចុះនាពេលអនាគត តេីព្រៃឈេីអាចនៅសេសសល់ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញបានស្គាល់ដែរទេ ?៕