មនុស្ស៣នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ដោយរថយន្តដឹកស៊ីម៉ង់ត៍បុកជាមួយម៉ូតូ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ !

btshotnews
ព្រះវិហារ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តក្រុមហ៊ុនដឹកស៊ីម៉ង់ត៍បុកអូសជនរងគ្រោះ ទាំង៣នាក់ ហេតុការណ៍នេះបានកេីតឡេីង នៅវេលាព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២១ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សាក្សីនៅនឹងកន្លែងកេីតហេតុបានឲ្យដឹងថា ខណៈជនរងគ្រោះកំពុងជិះម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1N-0842 ទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្តបុកអូស បណ្តាលឲ្យស្លាប់តែម្តង។

ជនរងគ្រោះទី១ឈ្មោះ តុញ សៅលី ភេទស្រី, ទី២ឈ្មោះ ម៉ារី ហាន់ណា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូន និងទី៣ ឈ្មោះ ឃឹម ចាន់តុលា ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

រថយន្តដែលបុកម៉ូតូជនរងគ្រោះម៉ាក HINO ពាក់ផ្លាកលេខ ភ្នំពេញ 3E-9321 ដឹកស៊ីម៉ង់ ពីក្រោយក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្នក៏បានកៀររយន្ត Highlander ហើយរេចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារ ដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕