មេឈ្មួញដុះស្លែរឈ្មោះស្រួចធ្វេីការដឹកជញ្ជូនឈេីចេញពីតំបន់ព្រៃឡង់ដែនរដ្ឋបាលខេត្តកំពង់ធំ មកលក់នៅស្រុកចំការលេីខេត្តកំពង់ចាម !

btshotnews
ខេត្តកំពង់ធំ=បទល្មើសព្រៃឈើកេីតឡេីងពេញបន្តុកចេញពីតំបន់ព្រៃឡង់នៃដែនដីរដ្ឋបាលខេត្តកំពង់ធំនៅតែបន្តកើតមានជារៀងរាល់ថ្ងៃក្រោមក្រសែភ្នែកមន្ត្រីបរិស្ថានជាពិសេសកូនចៅលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំនោះតែម្ដង។ប្រភពបានឱ្យដឹងថាគ្រាន់តែមេឈ្មួញម្នាក់ឈ្មោះស្រួចធ្វេីការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ស្ថិត នៅស្រុកសន្ទុកខេត្តកំពង់ធំមួយថ្ងៃៗរាប់សិបគោយន្ត។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថាមេឈ្មួញដុះស្លែរដ៏ល្បីឈ្មោះគឺលោកស្រួចបានឈរចាំទិញឈើពីប្រជាពលរដ្ឋដឹកតាមរទេះគោចេញពីតំបន់ព្រៃឡង់នៅចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ទើបឈ្មួញបន្តដឹកតាមគោយន្តជាច្រើនគ្រឿងឆ្ពោះតាមគោលដៅរៀងខ្លួន។ក្នុងនោះគ្រាន់តែឈ្មួញដុះស្លែរឈ្មោះស្រួចដឹកឈើដែលអាររួចឆ្លងកាត់ស្រុកសន្ទុក សំដៅទៅកាន់ឃុំសំរោង ស្រុកចំការលើខេត្តកំពង់ចាមមានរាប់សិបគោយន្តឯណោះ។

ករណីបទល្មើសព្រៃឈើដែលធ្វេីសកម្មភាពដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់គឺប្រាកដណាស់ពិតជាមានការឃុបឃិតពីនាយកដែនជម្រកព្រៃឡង់ទើបអាចពួកឈ្មួញធ្វើសកម្មភាពបានជាចំហដូចពេលនេះ។ជាងនេះទៅទៀតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ពិតជាបានដឹងថា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកំពុងមានរឿងអ្វីកើតឡើង។ពីព្រោះថាប្រជាពលរដ្ឋនៅស្រុកសន្ទុកខេត្តកំពង់ធំ ជាពិសេសមេឈ្មួញដុះស្លែរឈ្មោះស្រួចពិតជាដឹងថាមានរឿងអ្វីកើតឡើងនៅតំបន់ព្រៃឡង់ខេត្តកំពង់ធំ។

លោកតុប កក្កដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមិនអាចសុំការបំភ្លឺបាននោះឡេីយ។

គេរំពឹងថាអភិបាលខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងបរិស្ថានពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ព្រៃឡង់ខេត្តកំពង់ធំនោះផង។ភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំខេត្តកំពង់ធំនិងថ្នាក់ដឹកនាំក្រសួងបរិស្ថានគឺជាឱកាសឲ្យមេឈ្មួញដុះស្លែរឈ្មោះស្រួចកាន់តែបានចិត្តកសាងបទល្មើសព្រៃឈេីក្នុងតំបន់ព្រៃឡង់ នៃដែនដីរដ្ឋបាលខេត្តកំពង់ធំ៕