កម្លាំងសមត្ថកិច្ចចម្រុះរបស់គណ:កម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មេីសធនធានធម្មជាតិ ប្រះឃេីញគំនរឈេីជិត២០០ដុំរបស់ក្រុមឈ្មួញកាប់យកមកលាក់ទុកគ្រោងដឹកចេញតាមជេីងទឹក !

btshotnews
ខេត្តក្រចេះ: កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មេីសធនធានធម្មជាតិ មានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកម្លាំងបរិស្ថាន នៅវេលាល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៥ និង៣៥នាទី បានចុះប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបទីតាំងគំនរឈើ មួយកន្លែងនៅចំណុចដើមស្វាយធំ ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឈើទាំងនោះមានប្រមាណជិត២០០ដុំ មិនទាន់បានវាស់វែង ។ហើយឈើនោះក្រុមឈ្មួញប្រព្រឹត្តកាប់យកមកលួចលាក់ ក្នុងឱកាសពេលបុណ្យចូលឆ្នាំចិន-វៀតណាម ហើយគ្រោងនឹងដឹកចេញតាមជើងទឹកទន្លេមេគង្គ ។

សូមជម្រាបថា កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មេីសធនធានធម្មជាតិ ក្រោមបទបញ្ជានាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដេីម្បីទប់ស្កាត់ និងបង្រ្កាបបទល្មេីសធនធានធម្មជាតិ នៅថ្ងៃទី១៣ និងទី១៤ ខែកុម្ភ: ឆ្នាំ២០២១នេះ ចែកជា២ក្រុមចុះ ស្រាវជ្រាវ ដើម្បីទប់ស្កាត់និងបង្ក្រាបការលួច កាប់ឈេីក្នុងតំបន់ការពារដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តក្រចេះ ខេត្តស្ទឹងត្រែង។ដោយឡែកខេត្តព្រះវិហារ និងខេត្តកំពង់ធំ ត្រៀម៕
(ព័ត៌មានបឋម)