រថយន្តស៊េរីទំនេីបជាច្រេីនគ្រឿងសុទ្ធតែគ្មានពន្ធនិងឯកសារត្រូវបានគយចុះចាប់បាន !

btshotnews
បន្ទាយមានជ័យ :មន្ត្រីគយនិងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១នេះ ដោយមានការណែនាំពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងដាក់ផែនការពីអគ្គនាយកដ្ឋានគយនិងរដ្ឋករ ដើម្បីប្រមូលពន្ធជូនរដ្ឋព្រមស្រាវជ្រាវ បង្ក្រាបអំពើរត់ពន្ធ តែទោះបីជាយ៉ាងក៏ដោយ មន្ត្រីជំនាញបានខិតខំយកចិត្តទុកដាក់អនុវត្តការងារប្រមូលពន្ធជូនរដ្ឋ ជាភារកិច្ចយ៉ាងសំខាន់ត្រូវអនុវត្តអោយបាន។

ក៏ប៉ុន្តែការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធ ឃាត់ចាប់រថយន្តគ្មានពន្ធនិងគ្មានឯកសារត្រឹមត្រូវបានឃាត់មករក្សាទុកនៅការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធខេត្តបន្ទាយមានជ័យ ជាច្រើនគ្រឿង ដើម្បីអនុវត្តន៍តាមច្បាប់។

មន្ត្រីគយ និងរដ្ឋករ បានបញ្ជាក់ថា រថយន្តដែលត្រូវបានមន្ត្រីជំនាញឃាត់និងអនុវត្តន៍តាមច្បាប់មានរថយន្តចង្កូតឆ្វេងនិងរថយន្តបង្កូតស្តាំជាប្រភេទរថយន្តស៊េរីទំនើប ដែលគ្មានពន្ធនិងឯកសារត្រឹមត្រូវ និងពាក់ស្លាក់លេខក្លែងបន្លំ ដែលភាគច្រើនត្រូវបានបង្ក្រាបពីឈ្មួញដែលរកស៊ីលក់ដូរខុសច្បាប់ ហើយមន្ត្រីជំនាញនៅតែបន្តការខិតខំប្រឹងប្រែងការប្រមូលពន្ធជូនរដ្ឋដែលត្រូវអនុវត្តអោយបានតាមការណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ៕