ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ទេីបនឹងទទួលបានការតែងតាំងថ្មី មិនសំចៃដៃដល់ក្រុមឈ្មួញឈេី បំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំឪរ៉ាល់ ស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់

btshotnews
ខេត្តពោធិ៍សាត់÷ មួយរយះពេលកន្លងមកនេះទើបដឹងថា នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកក្រវ៉ាញខេត្តពោធិ៍សាត់ មានសកម្មភាពលួចលាក់របស់ក្រុមឈ្មួញបានកាប់បំផ្លាញធនធានធម្មជាតិនិងដឹកជញ្ជូនឈើ ជាលក្ខណៈទ្រង់ទ្រាយធំយ៉ាងអនាធិបតេយ្យដែលបន្លំគ្រប់រូបភាពដើម្បីបង្ហូរទៅរកទីផ្សារក្នុងខេត្តផ្សេងៗ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី ជំនួសលោក ប៉ាន់ មរកត បានបង្ហើបឲ្យដឹងថាលោកទទួលបានការតែងតាំងថ្មី លោកនិងប្ដេជ្ញាចិត្ត ខិតខំធ្វើយ៉ាងណាដឹកនាំការងារក្នុងមន្ទីរបរិស្ថាន ឱ្យមានភាពរលូនជានិច្ច ទាំងការសាមគ្គីភាពផ្ទៃក្នុង ទាំងការងារការពារព្រៃឈើ និងសត្វព្រៃ ក្នុងដែន
ជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង តំបន់ប្រើប្រាស់ជាច្រើនតួយ៉ាងបឹងទន្លេសាប និងតំបន់អភិរក្សផ្សេងទៀត ក្នុងដែនទទួលខុសត្រូវរបស់លោក ដើម្បីគោរពទៅតាមច្បាប់ផែនការ និងបទបញ្ជា របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងប្រគល់ជូនគាត់ ជាពិសេសនោះថ្នាក់ដឹកនាំក្នុងខេត្តតែម្តងដែលមានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ នៅសាលប្រជុំសាលាខេត្ត។

កាលពីថ្ងៃទី០៧ ខែកុម្ភឆ្នាំ២០២១
ក្រុមមន្រ្តីឧទ្យានុរក្សស្នាក់ការបឹងខ្លុង បានសហការជាមួយស្នាក់ការយ៉ោក នឹងស្នាក់ការអូរសោម ក្រោមការអង្អុល
បង្ហាញពីរលោក គង់ ពុទ្ធីរ៉ា ជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានចុះល្បាតដល់ខ្នងស្រល់ ស្ថិតក្នុងយាមកលេខ៣៨៤១១៤.១៣២០៥២៨
.ក្នុងយុំសន្ទ្រែ ស្រុកភ្នំក្រវាញខេត្ត
ពោធិ៍សាត់ បានឃើញរថយន្តច្នៃចំនួន២គ្រឿង ដឹកឈើរាជកុលសរុបចំន១១ដុំ ស្មើ១៤-៥៨៤.ម៉ែត្រ​គីប បានធ្វើការឃាត់និងរឹបអូស។

សូមបញ្ជាក់ផងដែរថា ក្នុងការយករថយន្តច្នៃ២គ្រឿង ដឹកឈើរាជកុលសរុបចំនួន១១ដុំនេះមានការយឺតយ៉ាវនោះដោយសភាពផ្លូវមានការលំបាកនិងខ្វះឧបករណ៍អូសទាញផងនោះបានចំណាយពេល៤ថ្ងៃ៣យប់ទើបមកដល់ចំណុចរក្សាទុកនៅស្នាក់ការបឹងខ្លុងរងចាំធ្វើការចំណាត់ការតាមនិតិវិធី៕