សមត្ថកិច្ចគ្មានឆន្ទះបង្ក្រាបឈ្ញញឈេីដុះស្លែរឈ្មោះព្រំ វិទ្ធី ហៅធីនោះទេព្រោះជាឆ្នាំងបាយរបស់ខ្លួន !

btshotnews
ខេត្តព្រះវិហារ៖ សមត្ថកិច្ចមួយចំនួនបានលក់ឧត្តមគតិ អោយឈ្មួញ ភ្លេចអស់តួរនាទី កាតព្វកិច្ចរបស់ខ្លួន ជាអ្នកការពារ ថែរក្សា សម្បត្តិធនធានធម្មជាតិ បណ្ដោយអោយឈ្មួញ ដាក់ថ្នាំបន្ទន់ រហូតជាប់ត្រកៀកងាកខ្លួនមិនរួច ជាឱកាសអោយឈ្មួញអាចដឹកជញ្ចូនឈើដោយសេរី ។

យោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋ នៅស្រុកជ័យសែន ប្រាប់ថាជារៀងរាល់យប់មានរថយន្ត ប្រភេទសាំយ៉ុងឆ្នៃ ចេញចូលដឹកឈើនៅចំណុច ភូមិធ្មា ឃុំធ្មា ភូមិច្រាច់ ភូមិចំរើន ដែលជាតំបន់ស្តុកឈើ និងដឹកជញ្ចូនចេញទៅផ្លូវជាតិលេខ៣៤ឆ្លងកាត់មុខស្នាក់ការ ក្រោមក្រសែភ្នែកសមត្ថកិច្ចជាច្រើនស្ថាប័ន ដូចជាស្នាក់ការអាវុធហត្ថស្រុកជ័យសែន សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន នឹងស្នាក់ការសមត្ថកិច្ចរាប់សិបកន្លែងទៀតនៅក្នុងស្រុករវៀង ពិសេសបារ៉ាស់នគរបាលខេត្ត និងបារ៉ាសអាវុធហត្ដខេត្ត បែរជាមិនបង្ក្រាប ។

តាមប្រភពបន្ដថាការដឹកជញ្ជូនឈើរបស់មេឈ្មួញដុះស្លែឈ្មោះ ព្រុំ វុទ្ឋី ហៅ ធី បានរកស៊ីដឹកឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ មិនថាខែប្រាំងឬខែវស្សានោះទេ ក្នុងនោះឈ្មួញបានបំផុសអោយពលរដ្ននៅតំបន់នោះចូលទៅកាប់ឈើនៅក្នុងព្រៃឡង់ដើម្បីយកមកលក់អោយខ្លួន រួចដឹកឈើតាមរថយន្តឆ្នៃចំនួន៤គ្រឿងចេញពីស្រុកជយ័សែន កាត់តាមស្រុករវៀងចូលទៅលក់អោយដេប៉ូនៅខេត្តកំពង់ធំ ។

ទទឹមនិងនោះមេឈ្មួញឈ្មោះ ព្រុំ វុទ្ធី ហៅធីពុករលួយ តែងតែអួតក្អែងក្អាងថា ការសែតទូរទស្សន៍ ចង់ផ្សាយអីផ្សាយទៅអញនៅតែដឹកឈើអាណាធើអីអញ ។ ដោយសារតែចរិតអួតក្អេងក្អាងនេះហើយទើប ពលរដ្ឋនៅក្នុងស្រុកជយ័សែន បានធ្វើសំណូមពរទៅ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការគ្រប់គ្រងទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការចំពោះមេឈ្មួញដុះស្លែក្អេងក្អាងម្នាក់នេះផង ព្រោះប្រហែលថ្នាក់ខេត្តមិនមានសមត្ថភាពអាចបង្ក្រាបរថយន្តដឹកឈើមេឈ្មួញម្នាក់នេះបានទេ ។

ពាក់ព័ន្ធនិងសកម្មភាពល្មើសច្បាប់របស់មេឈ្មួញឈើដុះស្លែ ឈ្មោះ ព្រុំ វុទ្ខី ហៅធីពុករលួយ យើងមិនអាចសុំការបកស្រាយពីលោក សេងលាង នាយផ្នែករដ្ឋបាលព្រៃឈើ ឆែបនិងជ័យសែនបានទេដោយតេទូរសព្ទចូលហើយលោកមិនលើកទូស័ព្ទ ។ ចំណែកលោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើ ជ័យសែនឆ្លើយបែបយកខ្លួនថា លោកមិនដែលឱ្យឈ្មោះនេះដឹកទេហើយលោកតែងដាក់បារ៉ាស់ជាប់រហូត តែប្រហែលឈ្មោះនេះលួចដឹក។

ពាក់ព័ន្ធករណីនេះក៏មានមន្ត្រីដែលមានឆន្ទះអនុវត្តច្បាប់ដែរដោយបានលើកជាគំនិតក្នុងការបង្ក្រាបថាបើចង់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើថា និងដើម្បីបញ្ចៀសការប៉ះពាលមន្រ្ដីស្អាតស្អំ សូមចូលរួមការពារធនធានធម្មជាតិប្រើវិធានការបង្ក្រាបងាយបំផុត គឺស្រាវជ្រាវអ្នកប្រមូលទិញឈានដល់ការចាប់ខ្លួនឬបិទច្រកគឺប្រសិទ្ធភាពស្របតាមយន្តការចង់បានពីថ្នាក់លើ។ ប៉ុន្តែបើមន្ត្រីគ្រាប់ល្ពៅ «កន្ទេលធំបន្លំដេក» នោះ បទល្មើសនេះ នឹងរាលដាលមិនខាន។បើពិតដូចប្រភពខាងលើនេះទម្លាយអោយដឹងមែន ដូច្នេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ , លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប , លោក រីឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន គួរពិនិត្យឡើងវិញ ជាពិសេសលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ គួរចាត់វិធានការបន្ទាន់ ជៀសវៀងរងការចោទប្រកាន់ថាមានឃុបឃិតគ្នាបង្កើតអោយមានបទល្មើស ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន បែបលក្ខណៈ «កន្ទេលធំ បន្លំដេក» ៕