ក្រុមចោរដែលលួច ម៉ូតូ គោ ក្របី នៅខេត្តព្រះវិហារនិងខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

btshotnews
ព្រះវិហារ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌ ខេត្តព្រះវិហារសហការជាមួយ នគរបាលខេត្តកំពង់ធំនៅថ្ងៃទី០៨ខែមីនាឆ្នាំ២០២១ ម្សិលមិញនេះ បានស្រាវជ្រាវ និងចាប់ជនសង្ស័យបានចំនួន៣នាក់ ករណីលួច ម៉ូតូ,គោ,ក្របីនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារដែលសកម្មភាពនេះប្រព្រឹត្តកាលពីថ្ងៃទី១៨ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ។

លោកឧត្តមសេនីយ៍ទោ សុខ សួសដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារបានឱ្យដឹងថា កម្លាំងជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌសហការជាមួយនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាបានចំនួន ៣នាក់ ករណីចោរកម្មលួចជាច្រើនលើកជាច្រើនសារដូចជាម៉ូតូ គោ ក្របី នៅខេត្តកំពង់ធំ និងស្រុកត្បែងមានជ័យខេត្តព្រះវិហារនាពេលកន្លងទៅ

លោកស្នងការនគរបាលបានបន្តថា៖ក្រុមជនទាំងនេះមានឈ្មោះលួន សាត ហៅ វីរ: ភេទប្រុស អាយុ ៣៣ ។ឈ្មោះ អួន សុឡែន ហៅខ្នើយ ភេទប្រុស អាយុ ៣០ឆ្នាំ ។ឈ្មោះ ហុល សៅ ភេទប្រុស អាយុ ៦៤ឆ្នាំ អ្នកទាំងបីរស់នៅភូមិប្រាសទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

មុខសញ្ញាទាំងបីនេះកម្លាំងខេត្តព្រះវិហារបានប្រគល់ឱ្យទៅខាងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕