ក្ដៅៗ! លេីកទី១កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅមន្ទីរពេទ្យខ្មែរ-សូវៀត

btshotnews
ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា បុរស​ម្នាក់​វ័យ​៥០ឆ្នាំ បាន​ទទួល​មរណៈភាព​នៅមន្ទីរពេទ្យ​ខ្មែរ សូវៀត ដែល​ជាករណី​ស្លាប់​ទី០១ នៅកម្ពុជា ដោយសារ​ជំងឺកូវីដ១៩។​

សពមានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

សពនេះ ត្រូវបានរកឃើញថា មានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។