តែងតាំងអភិបាលរងក្រុង ស្រុក និងនាយករដ្ឋបាលសាលា ក្រុងខេត្តព្រះវិហារ !

btshotnews
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសឱ្យចូលកាន់តំណែងអភិបាលរងក្រុងព្រះវិហារ នាយករដ្ឋបាលសាលាក្រុង អភិបាលរងស្រុកសង្គមថ្មី និងអភិបាលរងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ពិធីនេះ បានរៀបចំធ្វើឡើងនៅតាមក្រុង-ស្រុកទាំង ៣ខាងលើរៀងៗខ្លួន។

ពិធីប្រកាសចូលកាន់តំណែងអភិបាលរងក្រុងព្រះវិហារ និងនាយករដ្ឋបាលសាលាក្រុងព្រះវិហារ ធ្វើឡើងក្រោមវត្តមានលោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណអភិបាលខេត្ត។
លោក ឃិត សុធារ៉ា ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣ ពីនាយករដ្ឋបាលសាលាក្រុង ទៅជាអភិបាលក្រុងព្រះវិហារ និងលោកស្រី គង់ សុភីន ឋានន្តរស័ក្កិនាយក្រមការថ្នាក់លេខ៤ ពីអភិបាលរងស្រុកសង្គមថ្មី មកកាន់តំណែងជាអភិបាលរងក្រុងព្រះវិហារ ដោយឡែកលោកស្រី ធីម ស្រីនី ឋានន្តរស័ក្កិលេខាធិការរដ្ឋបាលថ្នាក់លេខ៦ ត្រូវកាន់តំណែងជានាយករដ្ឋបាលសាលាក្រុងព្រះវិហារ។

ដោយឡែក នៅស្រុកសង្គមថ្មី ក៏មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងស្រុកផងដែរ ក្នុងលោកស្រី ឌួង ម៉ាណេត អតីតអភិបាលរងក្រុងព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកសង្គមថ្មីវិញ។ ដែលពិធីនេះ ស្ថិតក្រោមវត្តមានលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី។

ចំណែកនៅស្រុកត្បែងមានជ័យ ក៏មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងស្រុកផងដែរ ដោយលោក ឡង់ សុបិន្ត ឋានន្តរស័ក្កិនាយក្រមការថ្នាក់លេខ៦ ត្រូវបានតែងតាំងជាអភិបាលរងស្រុកត្បែងមានជ័យ។ ពិធីប្រកាសនេះស្ថិតក្រោមវត្តមានលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តផងដែរ៕