ថ្វីត្បិតតែអ្នកឈ្នះបីសាលាក្ដីក៏ដោយ និងចុងក្រោយជាង២ឆ្នាំកន្លងមកនេះ មិនទាន់ទទួលបានយុត្តិធម៌ក្នុងមូលដ្ឋាននៅឡើយ !

btshotnews
ព្រះវិហារ៖ អតីតមន្ត្រីចូលនិវត្តន៍លោក
សំលាង នី បានអះអាងថា៖”លោកមិនទាន់បានទទួលយុត្តិធម៌ពីថ្នាក់ដឹកនាំខេត្តព្រះវិហារនៅឡើយនោះទេ បន្ទាប់ពីលោកមានវិវាទករណីដីធ្លីជាមួយមន្ត្រី៦រូបក្នុងខេត្តនេះ”។ការវិវាទមានរយៈពេលដ៏យូរគឺតាំងពីឆ្នាំ២០០៦ កន្លងមកនេះ រហូតលោកឈ្នះសាលាក្តីចំនួនបីគឺ,សាលាដំបូង,សាលាឧទ្ធរនិងសាលាកំពូលនាពេលថ្មីៗនេះ។ក្រោយពីឈ្នះក្តីចុងក្រោយជាង២ឆ្នាំមកហើយដែលអាជ្ញាធរខេត្តហាក់មានចេតនាមិនជួយដោះស្រាយឱ្យដីមកលោកតាមការទាមទារវិញនោះទេ។

ដី ទំនាស់បច្ចុប្បន្នធ្វើកន្លែងលក់ដូរ
លោកសំលាង នី អតីតប្រធានជាច្រើនមន្ទីរកន្លងមកក្នុងខេត្តព្រះវិហាររបានឱ្យដឹងទៀតថា៖ ដោយសារតែថ្នាក់ដឹកនាំខេត្តព្រះវិហារហាក់មានចេតនាមិនជួយដោះស្រាយនិងមិនរកយុត្តិធម៌ឱ្យលោកពីការឈ្នះក្តីនេះទើបលោកក៏សម្រចចិត្តដាក់ពាក្យប្តឹងមន្ត្រី៦រួបទៅកាន់តុលាការខេត្តព្រះវិហារជាថ្មីក្នុងគោលបំណងស្វែងរកយុតិ្តធម៌សម្រាប់លោក។

ក្នុងពាក្យបណ្តឹងដាក់ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០២១កន្លងមកនោះ មានកម្មវត្ថុពីបទ៖១,ក្លែងឯកសារ២,ប្រើប្រាស់ឯកសារក្លែង ៣,ឃុបឃិតលក់ដីឱ្យឈ្មោះនួនផល្លីនិង៤,មិនអនុវត្តន៍តួនាទីរបស់ខ្លួនតាមច្បាប់កំណត់របស់រដ្ឋ។ក្នុងពាក្យបណ្តឹងក៏បានទាមទារជំងឺចិត្តពីមន្ត្រី៦រូបក្នុងម្នាក់១០០លានរៀលព្រោះអ្នកទាំងនោះបានធ្វើឱ្យភាគីដើមបណ្តឹងខាតបង់ទ្រព្យសម្បត្តិប្រាក់កាសពេលវេលានិងកិតិ្តយសតាំងពីឆ្នាំ២០២០៦កន្លងមក។បច្ចុប្បន្នមន្ត្រីពាក់ព័ន្ធមួយចំនួនបានផ្លាស់ប្តូរតំណែងនិងការងារឯមួយចំនួនទៀតបានចូលនិវត្តន៍។

លោកសំលាង នី បានបន្តថា៖ កន្លងមកលោកធ្លាប់បានធ្វើសម្បទានដីខ្លះជូនអាជ្ញាធរដើម្បីអភិវឌ្ឍន៍ខេត្ត។ចំណែកដីដែលមានទំនាស់នេះមានចំនួន២០ឡូត៍(៤មគុណ២០ម)ស្ថិតនៅភូមិកណ្តាលសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារខេត្តព្រះវិហារ។ដីទាំងនេះគឺលោកបានទិញពីមន្ត្រីរាជការនិងមួយចំនួនទៀតទិញប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៩៨មកម្លេះ។ក្រោយមកស្រាប់តែមានមន្ត្រីលោភលន់ខ្លះបែជាមកបង្កបញ្ហាបែបនេះទៅវិញ។

លោកសំលាង នី ក៏បានទទួចសុំដល់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធពិសេសថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខមេតា្តជួយអន្តរាគមន៍រកយុត្តិធម៌ដល់លោកដែលជាអតីតមន្ត្រីរាជការដែលធ្លាប់បម្រើជាតិជាយូរមកហើយមកនោះផង។ព្រោះពេលនេះលោកមានការរំលោភបំពានយ៉ាងអយុត្តិធម៌ពីមន្ត្រីមួយចំនួនក្នុងខេត្តព្រះវិហារ។

ទាក់ទិននឹងបញ្ហានេះគេហទំព័រ”btshotnews”មិនអាចសុំការបំភ្លឺពីសាម៉ីភាគីចុងចម្លើយបាននៅឡើយទេ។គេហទំព័រយើងរង់ចាំទទួលការបកស្រាយខ្លឹមសារពីភាគីពាក់ព័ន្ធដើម្បីផ្សាយជូនបន្តនាពេលក្រោយទៀត៕