អភិបាលខេត្តព្រះវិហារនាំអំណោយចែកជូនក្រុមការងារថែទាំផ្លូវក្នុងទីរួមស្រុកគូលែន

btshotnews
ព្រះវិហារ៖ លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារ រួមមានមន្ត្រីក្រោមឱវាទនៅព្រឹកថ្ងៃទី២៦ខែមេសារឆ្នាំ២០២១បាននាំយកអំណោយចែកជូនដល់ក្រុមបុគ្គលឹកថែទាំផ្លូវនៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារដែលកំពុងមមាញឹកក្នុងកាថែទាំកំណាត់ផ្លូវជាតិលេខ៦៤ត្រង់ចំនុចទីរួមស្រុកគូលែន។

លោកអភិបាលខេត្តបានណែនាំទៅដល់បុគ្គលិកក្រុមផ្នែកថែទាំនៅកំណាត់ផ្លូវជាតិដែលកំពុងធ្វើសកម្មភាពនាពេលនោះ.ថាធ្វើយ៉ាងណាត្រូវពន្លឿនឱ្យបានលឿនបានមុនរដូវភ្លៀងធ្លាក់។ទទ្ទឹមនឹងធ្វើឱ្យបានលឿននោះលោកក៏បានសង្កត់ធ្ងន់ថាធ្វើយ៉ាងណាឱ្យសំណង់មានគុណភាពរក្សានូវគុណភាពបានជាប់នឹងយូរអង្វែងពីព្រោះផ្លូវថ្នល់នេះវាប្រៀបបានជាសរសៃឈាមដ៏សំខាន់សម្រាប់បម្រើឱ្យសេដ្ឋកិច្ចជាតិទាំងមូល។
អភិបាលខេត្តបានលើកឡើងថា៖ “មានផ្លូវគឺមានសង្ឃឹម”បន្ថែមពីនោះអភិបាលខេត្តក៏បានដាស់តឿនទៅដល់បុគ្គលឹកដែលជាក្រុមកាងារថែទាំផ្លូវទាំងអស់ធ្វើយ៉ាងណាត្រូវមានកាប្រុងប្រយ័ត្នឱ្យខ្ពស់ជានិច្ចទៅលើករណីជំងឺកូវីដ១៩។

លោក សំ លាងទ្រីប្រធានមន្ទីរសាធាណការក៏បានលើកឡើងថាបើទោះបីក្នុងកាលទេសដែលជំងឺកូវីដ១៩កំពុងរាលដាលយ៉ាងណាលោកប្រធានមន្ទីរថាវាមិនមានផលបះពាល់ដល់ដំណើរការថែទាំផ្លូវនេះឡើយ។គួរបញ្ជាក់ថាអំណោយដែលអភិបាលខេត្តផ្តល់ជូនដល់បុគ្គលិកថែទាំផ្លូវនោះរួមមានមី.ម៉ាស់.អាល់កុល.ទឹកសុទ្ធ.រួមនិងថវិកាមួយចំនួន៕