ប្រជាពលរដ្ឋ១៧នាក់ត្រូវបានឃាត់ខ្លួនពីបទកាប់ទន្រ្ទានព្រៃយកដីរដ្ឋធ្វេីជាកម្មសិទ្ធិ

btshotnews
ព្រះវិហារ៖ប្រជាពលរដ្ឋចំណាកស្រុកមកពីបណ្តាខេត្តនានាចំនួន១៧នាក់ដែលពួកគាត់ជឿតាមមេខ្យល់ហើយបាននាំគ្នាមកកាប់រុករានព្រៃទន្ទ្រានយកដីរដ្ឋទៅធ្វើជាកម្មសិទ្ធិច្បាប់ នៅភូមិស្រយ៉ង់ត្បូងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារតាមតែការអូសទាញនិងបំផុសបំផុលពីសំណាក់ក្រុមមេខ្យល់។
នៅព្រឹកថ្ងៃទី៣០ខែឩសភាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះថ្នាក់ខេត្តដឹកនាំដោយលោកអ៊ុង វុទ្ធីអភិបាលរងខេត្តនឹងមានការសម្របសម្រួលដោយផ្ទាល់ពីសំណាកលោកវុធ សាវីព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានចុះបង្ត្រាបករណីនេះ។

លោកវុធ សាវីព្រះរាជអាជ្ញារងបានឱ្យដឹងថា៖ពួកគាត់ប៉ុន្មាននាក់ត្រូវបានឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីសមត្ថកិច្ច ណែនាំអប់រំនិងឱ្យពួកគាត់ព្រមទទួលធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មរុករានដីព្រៃរបស់រដ្ឋដែលច្បាប់ហាមឃាត់និងឈប់ជឿតាមកាអូសទាញរបស់មេខ្យល់តទៅទៀតដែរ។

ដោយឡែកចំពោះមេខ្យល់ចំនួន៣នាក់ក្នុងចំណោមប្រជាពលរដ្ឋទាំង១៧នាក់សមត្ថកិច្ចកំពុងស្រាវជ្រាវនិងប្រមូលភស្តុតាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕
ដោយ:អារីកាហ្វេII