ប្រជាពលរដ្ឋចំណាកខេត្ត៦នាក់ ក្រោយធ្វើតេស្តរកឃេីញវិជ្ជមានជំងឺកូវី១៩

btshotnews
ព្រះវិហារ៖ ប្រជាពលរដ្ឋចំនួន៦នាក់មានក្មេងស្រីម្នាក់ផងដែលពួកគេទាំងនោះបានចំណាកខេត្តទៅប្រកបមុខរបរកទទួលទាននៅឯខេត្តផ្សេង។ក្រោយធ្វើតេស្តជាលទ្ធផលគ្រូពេទ្យបានបញ្ជាក់ថា៖ពួកគេទាំង៦នាក់រួមទាំងក្មេងស្រីម្នាក់ផង បានផ្ទុកនូវមេរោគកូវិដ១៩។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានប្រាប់អ្នកសាព័ត៌មានយើងនៅល្ងាចថ្ងៃទី៣១ខែឩសភាឆ្នាំ២០២១ ថា៖ប្រជាពលរដ្ឋក្នុងតំណាងប្រជាពលរដ្ឋទាំង៦នាក់ដែលកើតជំងឺកូវីដ១៩នោះគឺគាត់បានខលទូរស័ព្ទមកប្រាប់លោកដោយផ្ទាល់ក្នុងគោលបំណងចូលរួមសហការជាមួយនិងអាជ្ញាធរ។

លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា៖ប្រជាពលរដ្ឋដែលបានកើតជំងឺកូវីដ១៩ទាំង៦នាក់ នេះនៅភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលជាស្រុកមួយដាច់ស្រយោល។រយៈពេល១ខែមុននេះពួកគាត់បានចំណាកខេត្តទៅប្រកបមុខរបរកទទួលទាននៅឯខេត្តកំពត។

លោកប្រាក់ ភីមេ ឃុំស្រអែមបានឱ្យដឹងថា៖អ្នកដែលផ្ទុកកូវីដ១៩ទាំង៦នាក់និងកុមារីម្នាក់ឈ្មោះម៉ោងធីភេទប្រុស,ឈ្មោះហួតពៅភេទស្រី,ឈ្មោះឃឹមសារឿនភេទប្រុស,ឈ្មោះសៀកចាន់លាភភេទស្រី,ឈ្មោះយោនសូទ្រីភេទប្រុស,ឈ្មោះអៀងសូជីងភេទស្រីសរុប៦នាក់។

ក្មេងស្រីម្នាក់ដែលម្តាយរបស់គេបានយកមកផ្ញើរជាមូយជីដូនរបស់គេនៅភូមិឃុំនោះក្រោយធ្វើតេស្តរួចជាលទ្ធផលរកឃើញជំងឺកូវីដ១៩ដែរសរុបមានចំនួន៧នាក់៕
ដោយ:អារីកាហ្វេII