មេកងពលតូចលេខ៨យកបច្ច័យនិងស្បៀងអាហារវេរប្រគេនព្រះសង្ឃគង់ក្នុងវត្តកែវសិក្ខាគិរីស្វារ:

btshotnews
ព្រះវិហារ៖លោកឧត្តមសេនីយ៍ត្រីច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨និងកម្លាំងក្រោមឱវាទបាននាំយកបច្ច័យនិងគ្រឿងឧបភោគបរិភោគវេរប្រគេនដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ លើកំពូលភ្នំដងរែកព្រំដែនកម្ពុជា-ថៃស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ ។

ការប្រគេននេះក្នុងដំណើរឡើងទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ ដើម្បីបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ដែលបានថែរក្សាការពារលើកំពូលភ្នំប្រាសាទព្រះវិហារ សូមប្រោសប្រទានសេចក្តីសុខ សេចក្តីចម្រើនសិរីមង្គលបរវប្រសើរជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខ្មែរចៀសផុតពីជំងឺកាចចង្រៃផ្សេងៗ។

មួយផ្នែកទៀត ក៏ដើម្បីជួយទ្រទ្រង់ដល់ព្រះសង្ឃដែលកំពុងគង់ចាំនៅក្នុងទីអារាមវត្ត កែវសិក្ខាគិរីស្វារៈ មិនអាចនិមន្តទៅបិណ្ឌបាតនៅទីណាបាន ដោយសារក្លាចការចម្លង នៃមេរោគជំងឺកូវីត-១៩។

អំណោយដែលលោក ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាំយកទៅប្រគេនដល់ព្រះសង្ឃក្នុងឱកាសនោះរួមមាន៖ អង្ករ ចំនួន១២បេ, មី ចំនួន៤កេះ, ទឹកផ្លែឈើ ចំនួន១កេះ, កាហ្វេ ចំនួន៤ថង់ធំ, តែ ចំនួន១កញ្ចប់ធំ, ទឹកសុទ្ធ ចំនួន២០យួរ និងបច្ច័យ ចំនួន៩០ម៉ឺនរៀល៕
ដោយ:អារីកាហ្វេII