ប្រគល់ទូរទស្សន៍ដល់មណ្ឌលសុខភាព៣១និងមន្ទីរពេទ្យចំនួន២មន្ទីរពេទ្យ

btshotnews
ព្រះវិហារ៖លោកវេជ្ជបណ្ឌិតគួងឡូទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានចូលរួមក្នុងពិធីប្រគល់ទូរទស្សន៍ដល់មណ្ឌលសុខភាព៣១មណ្ឌលនិងមន្ទីរពេទ្យចំនួន២មន្ទីរពេទ្យ ពិធីនឹះបានធ្វេីឡេីងនាព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២១។ក្នុងឱកាសនោះប្រធានមន្ទីរសុខាភិបាលខេត្តបានណែនាំពង្រឹងការងារដល់ប្រធានមណ្ឌលសុខភាព និងមន្ទីរពេទ្យ នូវគោលការណ៍ ៣ចំណុចរួមមាន៖

ទី១៖ បង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ បញ្ហាជំងឺកូវីដ១៩ ជាបញ្ហាដ៏ចម្បង និងសំខាន់។ប៉ុន្តែជំងឺកូវីដ១៩ គ្រាន់តែជាបញ្ហាសុខភាពមួយបន្ថែមលើបញ្ហាសុខភាពសាធារណៈជាច្រើនដែលយើងបានផ្តល់សេវាថែទាំនិងព្យាបាល ជូនប្រជាពលរដ្ឋ។

ទី២៖ ពង្រឹងលើការវាយតម្លៃហានិភ័យជូនពលរដ្ឋដែលមកពីរាជធានី និងបណ្តាលខេត្តផ្សេងៗ។ ការសន្និដ្ឋាន កម្រិតហានិភ័យរបស់ពួកគាត់ត្រូវផ្អែកលើ២ចំណុចធំៗ គឺទី១៖ ទីកន្លែងដែលពួកគាត់រស់នៅមុននឹងមកដល់ខេត្តព្រះវិហារ។

ទី២៖តើការប្រព្រឹត្តរបស់ពួកគាត់ប្រចាំថ្ងៃប្រឈមនឹងជំងឺកូវីដ១៩ យ៉ាងណាដែរនិងទី៣៖សូមឱ្យប្រើប្រាស់ទូរទស្សន៍នេះជាមធ្យោបាយសម្រាប់ចាក់សារអប់រំសុខភាពនៅពេលដែលប្រជាពលរដ្ឋមកទទួលសេវានៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ សូមថែទាំទូរទស្សន៍នេះឱ្យបានល្អសម្រាប់ការប្រើប្រាស់បានយូរអង្វែង៕