លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ នាំយកថវិកា៣លានរៀល ម៉ាស់១៥០០ម៉ាស់ និងសម្ភារមួយចំនួនប្រគល់ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ !

btshotnews
ព្រះវិហារ៖ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកថវិកាចំនួន៣លានរៀល ម៉ាស់ចំនួន១៥០០ម៉ាស់ និងភេសជ្ជៈមួយចំនួន ប្រគល់ជូនលោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តព្រះវិហារ។

លោក វុធ សាវី បានថ្លែងថា ក្នុងគោលបំណងចូលរួមជួយបងប្អូនប្រជាពលរដ្ឋក្រីក្រ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងខេត្តព្រះវិហារ ថ្ងៃនេះលោកបាននាំយកថវិកាចំនួន៣លានរៀល ម៉ាស់ចំនួន១៥០០ម៉ាស និងសម្ភារមួយចំនួនទៀត មកប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។

លោកព្រះរាជអាជ្ញារង បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា រយៈពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ លោកសង្កេតឃើញសកម្មភាពមនុស្សធម៍របស់លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានចុះគ្រប់ទីកន្លែងទូទាំង ស្រុក ក្រុង នៅក្នុងខេត្តព្រះវិហារ ដើម្បីជួយដល់ជនក្រីក្រ អតីតយុទ្ធជន ពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាលដោយទឹកជំនន់។

តាមរយះសកម្មភាពមនុស្សធម៍នេះ លោកក៏បានចូលរួមជាថវិកា សម្ភារ ដើម្បីឲ្យលោកមេបញ្ជាការបន្តយកទៅចាត់ចែងជួយបងប្អូនប្រជាពលរដ្ឋយើងក្រោយៗទៀត។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ដែលបានលះបង់ថវិកា សម្ភារ មួយចំនួន ចូលរួមចំណែកជួយបងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់៕