លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបច្ចុប្បន្នកំពុងអង្គុយប្រមូលលុយរបៀបពុករលួយពីក្រុមឈ្មួញជីកកកាយរ៉ែមាសអនាធិបតេយ្យជាថ្នូរមិនបង្រ្កាប !

btshotnews
សកម្មភាពជីកកកាយរុករក និងបូមយករ៉ែមាស យ៉ាងអនាធិបតេយ្យរាប់រយរណ្ដៅបានកំពុងកេីតឡេីងពេញបន្ទុក របស់អភិបាលស្រុករវៀងនិងឈ្មួញជាច្រេីននាក់ រួមមាន: មេឈ្មួញឈ្មោះចំរេីន មេឈ្មួញឈ្មោះឪអាចេក មេឈ្មួញឈ្មោះ ថន មេឈ្មួញឈ្មោះតានំប័ុង មេឈ្មួញ
ឈ្មោះ ឆយ,មេឈ្មួញឈ្មោះ ធា មេឈ្មួញឈ្មោះ វុធ និងមេឈ្មួញឈ្មោះផាន់ កេង(ជាជនជាតិវៀតណាម)ហេីយមេឈ្មួញគ្រាក់ៗទាំង៩នាក់ ពួកគេកំពុងជីកកកាយរុករក ធ្វើអាជីវកម្មរ៉ែមាសរាប់រយរណ្ដៅដោយខុសច្បាប់ក្នុងចម្ការដំឡូងតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម តាមអំពើចិត្តគ្មានញញើតអ្វីទាំងអស់។

ពាក់ព័ន្ធនឹងបញ្ហានេះប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធ និងអភិបាលស្រុករវៀងឈ្មោះហោ ប៊ុនហួរថ្នាក់ឃុំថ្នាក់ស្រុក ទើបឈ្មួញទាំង៩នាក់ខាងលេីនោះអាចធ្វើអាជីវកម្មរ៉ែមាស យ៉ាងពេញបន្ទុកដោយមិនប្រឈមនឹងការបង្ក្រាបនៅឡើយទេនោះ។

តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានឈ្មួញ៩នាក់ធ្វើអាជីវកម្មរ៉ែមាសរាប់រយរណ្ដៅ នៅចំណុចភ្នំលុង យ៉ាងរលូនដោយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។

ដោយឡែកអភិបាលស្រុករវៀងឈ្មោះហោ ប៊ុន ហួរ បានយកកម្មករ ជាច្រេីននាក់មកឲ្យជីកកកាយរុករកបូមយករ៉ែមាស ជាច្រេីនរណ្ដៅដោយបាំងរបងស័ង្កសីព័ទ្ធជុំវិញ រីឯមេឈ្មួញឈ្មោះ ផាន់ កេង ដែលជនជាតិវៀតណាម ក៏បានដាក់កម្មករជាជនជាតិវៀតណាមជាច្រេីននាក់ឲ្យជីកកកាយរុករកបូមយករ៉ែមាសយ៉ាង
អនាធិបតេយ្យ មិនចាញ់អភិបាលស្រុករវៀងដែរ ហេីយលោកហោ ប៊ុនហួរ អភិបាលស្រុករវៀងកំពុងអង្គុយប្រមូលលុយរបៀបពុករលួយពីក្រុមឈ្មួញជីកកកាយរ៉ែមាសអនាធិបតេយ្យជាថ្នូរមិនបង្ក្រាបផងដែរ។

តាមប្រភពពីមន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងឃុំរមទម ស្រុករវៀង បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែ និងថាមពល ស្រុករវៀង ក៏ដូចជាពីសំណាក់លោក ស៊ុន ច័ន្ទរក្សាប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ដែលទេីបនឹងឡេីងកាន់តំណែងថ្មីៗ ទេនោះគឺឈ្មួញមិនអាចធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង បានទេ។ ទាល់តែមានការឃុបឃិតជាលក្ខណះប្រព័ន្ធទើបឈ្មួញឈ្មោះហោ ប៊ុនហួរ ចំរេីន ឪអាចេក ថន តានំប័ុង ឆយ, ឈ្មួញឈ្មោះ ធា ឈ្មួញឈ្មោះ វុធ និងឈ្មួញឈ្មោះផាន់ កេង អាចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម យ៉ាងគឃ្លើន។

ប្រភពខ្លះបានបង្ហើបឲ្យដឹងថា អាជីវកម្មរ៉ែមាសរាប់រយរណ្ដៅខុសច្បាប់ជាច្រើនកន្លែងក្នុងស្រុករវៀង គឺជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោក ហោ ប៊ុនហួរនិងលោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ទើបអ្វីៗប្រព្រឹត្តទៅដោយរលូន។

ប្រជាពលរដ្ឋបានអំពាវនាវទទួចដល់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចាត់វិធានការបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ជាបន្ទាន់។

ដោយហេតុថាឥឡូវនេះឈ្មួញទាំង៩នាក់ កំពុងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលុង យ៉ាងពេញបន្ទុក ហើយប្រធានការិយាល័យរ៉ែ និងថាមពលខេត្តព្រះវិហារក្នុងស្រុករវៀង ព្រមទាំងលោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងលោកហោ
ប៊ុនហួរ ជាអភិបាលស្រុករវៀងបែរជាសម្ងំស្ងាត់ឈឹង។ ដូច្នេះលោក គីម រិទ្ធីអភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មិនគួរទុកឲ្យមេឈ្មួញធ្វេីអាជីវកម្មរ៉ែមាសដោយខុសច្បាប់តទៅទៀតនោះឡេីយ៕