ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះវិហារ បាននាំយកថវិកា១លានរៀល និងភេសជ្ជ:ជាច្រេីនមុខ រួមទាំងសម្ភារពេទ្ ទៅឧបត្ថម្ភដល់អធិកាដ្ឋាននគរបាលស្រុកគូលែន !

ស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តព្រះវិហារ បាននាំយកថវិកា ១លានរៀល ភេសជ្ជៈជាច្រើនមុខ រួមទាំងសម្ភារៈពេទ្យ ទៅឧបត្ថម្ភដល់ អធិការដ្ឋាននគរបាលស្រុកគលែន !
btshotnews
ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បាននាំយកថវិកា ១លានរៀល ភេសជ្ជៈ និងម៉ាស ទៅឧបត្ថម្ភដល់ អធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីចូលរួមចំណែក នៅក្នុងសកម្មភាពមនុស្សធម៌ សង្គមធម៌ និងការលើកកម្ពស់កិត្យានុភាព ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ ប្រកបដោយភាពប្រទាក់ក្រឡា រវាងអ្នកអនុវត្តន៍ច្បាប់ និងមន្ត្រីនគរបាលយុត្តិធម៌ នៅថ្នាក់មូលដ្ឋាន ។

ថវិកា ១លានរៀល ភេសជ្ជៈ និងម៉ាស ដែលត្រូវប្រគល់ជូន អធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ នៅអធិការដ្ឋាននគរបាលស្រុកគូលែន ខេត្តព្រះវិហារ ។

ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានប្រាប់ឲ្យដឹងថា ដោយមើលឃើញពីតម្រូវការ និងភាពចាំបាច់របស់ អធិកាដ្ឋាននគរបាលស្រុកគូលែន លោកបាននាំយកថវិកា ១លានរៀល ,ម៉ាស ២ពាន់ម៉ាស់ ,ទឹកបរិសុទ្ធ ៥០យួរ ,ទឹកក្រូច ៤យួរ និង ស្រាបៀហនុមាន ៥កេស ប្រគល់ជូន អធិការដ្ឋាននគរបាលស្រុកគូលែន ដែលថវិកា ១លានរៀលនោះ សម្រាប់ចូលរួមចំណែក ក្នុងការសាងសង់ក្លោងទ្វាអធិការស្រុកនគរបាលស្រុក គ្រឿងភេសជ្ជៈ និងសម្ភារៈពេទ្យ ទុកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ទៅតាមតម្រូវការ របស់អធិការដ្ឋាននគរបាលស្រុកគូលែន ។

លោក វុធ សាវី បានថ្លែង កោតសរសើរដល់អធិការដ្ឋាននគរបាលស្រុក ដែលជានិច្ចជាកាលតែងតែ ចូលរួមសហការជាមួយ តំណាងអយ្យការ នៃសាលាដំបូងខេត្តព្រះវិហារ បានយ៉ាងរលូន ក្នុងការអនុវត្តច្បាប់ ការគោរព និងការអនុវត្តទៅតាមគោលការ រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព ទាំង៧ចំណុច បានយ៉ាងល្អប្រសើរ ទាំងពេលកន្លងមក ក៏ដូចនៅក្នុងពេលបច្ចុប្បន្ន។

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានធ្វើឲ្យមានការរីកចម្រើននៅក្នុងអង្គភាពលើគ្រប់វិស័យ ទាំងវិន័យ សីលធម៌ សណ្តាប់ធ្នាប់ និងការសហការចុះអនុវត្តច្បាប់ នៅតាមបណ្តាមូលដ្ឋាននានា ទូទាំងខេត្តព្រះវិហារ បានយ៉ាងរលូន និងល្អប្រសើរបំផុត ៕