អភិបាលរងខេត្តកំពង់ធំ ជំរុញដល់មន្រ្តីមូលដ្ឋានត្រូវមានភាពច្បាស់លាស់ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា !

btshotnews
កំពង់ធំ៖ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានជំរុញបន្ថែមដល់អាជ្ញាធរស្រុក ឃុំ សង្កាត់ ត្រូវមានភាពច្បាស់លាស់ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងហានិភ័យក្នុងអំឡុងពេលមានសម្ភាធអតិផរណា។

ការជំរុញបែបនេះ របស់លោកអភិបាលរងខេត្តកំពង់ធំ បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងហានិភ័យក្នុងអំឡុងពេលមានសម្ភាធអតិផរណា ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំដោយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដោយមានអ្នកចូលរួមជិត ២០០នាក់ នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត។

លោក ជា គឿន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រឹងចំណេះដឹងទាក់ទងទៅនឹងកម្មវិធីជំនួយយសង្គម ដើម្បីអន្តរាគមន៍ប្រព័ន្ឋគាំពារសង្គមដែលឆ្លើយតបនឹងកំណើនអតិផរណាឱ្យមានតម្លាភាព គណនេយ្យភាព សុចរិតភាព និងប្រសិទ្ធភាពខ្ពស់ គ្រួសារដែរត្រូវទទួលបានអត្ថប្រយោជន៍ពីកម្មវិធី គឺជាគ្រួសារដែលបានកំណត់ជាគ្រួសារងាយរងហានិភ័យ តាមរយៈការកំណត់ អត្តសញ្ញាណគ្រួសារងាយរងហានិភ័យរបស់ក្រសួងផែនការ។

លោក ចាន់ តារា បានថ្លែងថា នេះជាការបង្ហាញពីកាយកចិត្តទុកដាក់ក្នុងការង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពថ្មីៗដល់ថ្នាក់ដឹកនាំរដ្ឋបាល ក្រុងស្រុក និងមន្រ្តីអនុវត្តកម្មវិធីឃុំ សង្កាត់ របស់យើងក្នុងការត្រៀមលក្ខណៈអនុវត្តកម្មវិធីខាងលើឱ្យទទួលបានជោគជ័យ និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ដើម្បីឆ្លើយតបទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបន្តថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្រ្តីកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទទួលបានបទពិសោធន៍ និងការរៀនសូត្របានជាច្រើនដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនភាព និងទាមទារឱ្យមន្រ្តីកម្មវិធីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិន្តកែលម្អបន្ថែមទៀត ពិសេសគាំទ្រ និងការតាមដានត្រួតពិនិត្យដើម្បីពង្រឹងការអនុវត្តមុខងារ ឱ្យកាន់តែមានតម្លាភាព គណនេយ្យ និងសុក្រឹត្យភាពដែលជាមូលដ្ឋានមួយយ៉ាងសំខាន់ក្នុងការផ្ដល់ការគាំទ្រដល់មូលដ្ឋានទាំងលក្ខណៈបច្ចេកទេសនិងនយោបាយ ពិសេសការគ្របគ្រងករណីមួយដ៏សមស្រប និងបទបែនលើគ្រប់ទិដ្ឋភាពសង្គម៕