ក្មេងស្រីតូចអាយុ៣ឆ្នាំជនជាតិចិន ត្រូវបានស្លាប់ដោយធ្លាក់ពីលេីអាគារជាន់ទី៧

btshotnews
ភ្នំពេញ​៖​ នៅមុននេះបន្តិច ម៉ោង១១និង៣០នាទី​ ថ្ងៃត្រង់​ ថ្ងៃច័ន្ទ​ ទី១៣​ ខែកុម្ភះ​ ឆ្នាំ២០២៣​ មានករណីក្មេងធ្លាក់ពីលើអគារជាន់ទី ៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខបានឲ្យដឹងថា​ ក្មេងស្រីតូច​ ជនជាតិចិនអាយុ ៣ ឆ្នាំដែលធ្លាក់ពីអគារខ្ពស់ជាន់ទី ៧ ស្លាប់បាត់បង់ជីវិតនោះ​ អាជ្ញាធរបានចូលទៅមើលក្នុងបន្ទប់ឃើញថាកញ្ចក់បង្អួចនៅក្នុងបន្ទប់
ទឹកចំហ​ នេះគឺជាការសន្និដ្ឋានជំហានដំបូងអាចមកពីក្មេងស្រីតូចនោះឡើងជាន់និងបង្គន់រួចឡើងទៅតាមបង្អួចនោះបណ្ដាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្ដង​ តែព័ត៌មានច្បាស់ការយ៉ាងណានោះអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត។

ក្រោយកើតហេតុក្រុមគ្រួសារបានយកសពក្មេងស្រីជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី​ ៕