បុរសម្នាក់មានសតិមិនល្អ ត្រូវស្លាប់ដោយដេីរធ្លាក់ទឹកស្រះលង់ទឹក
btshotnews
បាត់ដំបង÷បុរសម្នាក់សង្ស័យជំងឺរើឡើងវិញធ្វើឲ្យវង្វេងស្មារតីដើរធ្លាក់ចូលទឹកស្រះបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ហើយត្រូវបានប្រទះឃើញនៅវេលាម៉ោង ១៩និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្រះទឹករួមមួយកន្លែង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទុយ វឿង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង គាត់ជាមនុស្សសតិមិនល្អក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍រយៈពេលកន្លងមក ហើយជនរងគ្រោះត្រូវបានបាត់ខ្លួនពេលដើរធ្លាក់ចូលទឹកស្រះនៅវេលាម៉ោង ១និង០០នាទី ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បើទោះបីជាខំរុករកយ៉ាងណាក៏រកមិនឃើញ រហូតនៅវេលាម៉ោង ១៩និង៥០នាទី ថ្ងៃ ខែ ដដែលទើបប្រទះឃើញសាកសពអណ្តែតឡើងតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័្ចយ និងបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕