អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង អញ្ជេីញប្រកាសតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណ:ជាប្រព័ន្ធ នៅឃុំកណ្ដោលស្រុក បូទុមជល់សាគរ

btshotnews
កោះកុង÷លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា​ ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាស ផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិសុវណ្ណាបៃតង នៅឃុំកណ្តោល ស្រុកបូទុមជល់សាគរ ខេត្តកោះកុង។

ក្នុងពិធីផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យនេះ លោក សុខ សុទ្ធី បានផ្តាំផ្ញើ និងសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានដីស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ អញ្ជើញរួសរាន់មកចូលរួមការវាស់វែង និងចុះបញ្ជីដីរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់ការកាន់កាប់ដី និងឯកសារពាក់ព័ន្ធផ្សេងៗទៀតដែលច្បាប់តម្រូវ៕