ម៉ូតូម៉ាកឃ្លីចពណ៌ស១គ្រឿង ត្រូវបានម្ចាស់វាដុតចោល ពីព្រោះខឹងដេរមិនឆេះដោយអូសពីស្រុករតនមណ្ឌល មកដុតចោលនៅក្រុងបាត់ដំបង

btshotnews
បាត់ដំបង÷បុរសម្នាក់ព្រោះតែខឹងនឹងម៉ូតូធាក់មិនឆេះ ក៏បានយកដែកកេះដុតឲ្យឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់មកចោមរោមមើល។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយបុរសជាម្ចាស់ម៉ូតូឈ្មោះ វីត បានធ្វើសកម្មភាពដុតម៉ូតូម៉ាកឃ្លិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1Y-0045 បណ្តាលឲ្យឆេះមួយកំណាត់ផ្នែកខាងក្រោយយ៉ាងដំណំ។

បើតាមការលើកឡើងពីបុរសខាងលើ មូលហេតុដែលខ្លួនដុតដោយសារតែខ្លួនមានចិត្តខឹងខ្លាំងដែលម៉ូតូដេរមិនឆេះ ធាក់ក៏មិនឆេះ បានបណ្តេីរពីស្តៅ ខាងស្រុករតនមណ្ឌល រហូតមកដល់ក្រុងបាត់ដំបង ក៏បានដុតលេងតែម្តងទៅ៕