អាចារ្យម្នាក់ត្រូវបានខ្សែភ្លេីងឆក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាលដោយយកឬស្សីស្រស់ចងមេក្រូជិតខ្សែភ្លេីងធំ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីចូលក្នុងផ្ទះ

btshotnews
បាត់ដំបង÷អាចារ្យម្នាក់ត្រូវបានខ្សែភ្លេីងឆក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបានយកឫស្សីស្រស់ចងមេក្រូជិតខ្សែភ្លើងធំបណ្ដាលឲ្យឆ្លងចរន្ដអគ្គិសនីចូលក្នុងផ្ទះបុណ្យ នៅវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែគម្ភ: ឆ្នាំ២០២៣នេះ នៅចំណុចភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុស្របពេលដែលអ្នកភូមិមានរៀបចំនូវកម្មវិធីបុណ្យផងនោះក៏បាននាំគ្នាកាប់ដើមឫស្សីស្រស់យកមកចងមេក្រូជិតខ្សែភ្លើងធំដោយខ្វះការប្រុងប្រយ័ត្នក៏បណ្ដាលឲ្យឆ្លងចរន្ដអគ្គិសនីចូលក្នុងផ្ទះបុណ្យឆក់អាចារ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសស្រាល។

ជនរងគ្រោះដែលត្រូវបានចរន្តអគ្គិសនីឆក់ ទី១-ឈ្មោះ វង្ស ចាប ភេទប្រុសអាយុ៦៨ឆ្នាំ មុខរបរ(អាចារវត្ត)រស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង(ស្លាប់) ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័្ចយប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម្នាក់ទៀត ឈ្មោះ ឡេង ឈន ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិជាមួយគ្នារងរបួសស្រាល ត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅឯមន្ទីរពេទ្យផងដែរ៕