មេឈ្មួញដុះស្លែរឈ្មោះ ចាប សារ៉ន នៅតែគៀងគរប្រជាប្រពលរដ្ឋឲ្យចូលទៅកាប់ឈេីបំផ្លាញព្រៃឈេី ក្នុងតំបន់ស្នូលព្រៃឡង់ដដែលដេីម្បីលក់ឲ្យក្រុមហ៊ុន PNT របស់ខ្លួន

btshotnews
កំពង់ធំ÷ មេឈ្មួញដុះស្លែរឈ្មោះ ចាប សារ៉ន នៅតែបំផុសបំផុលគៀងគរឲ្យប្រជាពលរដ្ឋចូលទៅកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្នូលព្រៃឡង់រួមមានខេត្ត៤÷ ក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសឹ្ទងត្រែង និងខេត្តក្រចេះ នៅចំណុចច្រកអូរងាវកំពុងធ្វេីការដឹកជញ្ជូនឈើចេញឈេី(ឃ្លុំ)យ៉ាងសន្ធឹកសន្ធាប់ដឹកជញ្ជូនដោយឡាន (វេអង)លាយឡំនិងឡានដឹកអុសឈើរស់ បន្លំភ្នែកមហាជន ហេីយ ការដឹកចេញបានដោយរលូន មន្ត្រីជំនាញដែលឈរជើងប្រចាំការនៅដំបន់នោះឈរអោបដៃយកតែលុយពីរនាក់កាប់បំផ្លាញព្រៃឡង់ ហើយសម្ងំស្ងៀមមិនបង្ក្រាប។

ជាក់ស្ដែងនៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២៣ នៅវេលាម៉ោង ៩:៣០ និង ម៉ោង: ១២:០០នាទីយប់ក្រុមអ្នកសារព័ត៌មានយើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទះឃើញឡាន(វេអងចំនួន ៥ គ្រឿងចេញពី(ច្រកអូរងាវ )ក្នុងឃុំមានឫទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ ចេញតាមផ្លូវកាត់ព្រៃអង់តែនកាត់តាមមុខស្នាក់ការមេព្រៃ(៤៤)ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៦ទៅទីក្រុងភ្នំពេញ។ក្នុងចំណាមឡាន ៥ គ្រឿងនោះមានមួយគ្រឿងដឹកឈើប្រណិតផងដែរ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវច្រក(អូរងាវ)ឃុំមានរិទ្ធិស្រុកសណ្ដាន់ខេត្តកំពង់ធំ បានបង្ហើបប្រាប់អ្នកសារព័ត៌មានbtshotnews យើងខ្ញុំថាឡានប្រភេទ(វេអង) នេះគេដឹកឈើចេញពីព្រៃឡង់ជារៀងរាល់យប់មិនដែលខាន១យប់ណាម្តងឡើយ គឺដឹកជញ្ជូនឈេីរហូត ហើយការដឹកចេញទៅដោយរលូនមិនរំខាន មិនខ្លាចមេព្រៃឬមន្ត្រីជំនាញថ្នាក់ធំប៉ុនណាក៏គេមិនខ្លាចដែរ។

ប្រភពប្រជាពលរដ្ឋដដែលបានបង្ហើបទៀតថាមេខ្លោងបំផ្លាញព្រៃឡង់ដុះស្លែរ និងដឹកឈើដោយឡានប្រភេទ វេអង រាប់សឹបគ្រឿងដ៏សែនធំជាងគេតាមផ្លូវនេះគឺឈ្មោះ(ចាប សារ៉ន )។

ប្រជាពលរដ្ឋនៅម្ដុំនោះបានបន្តទៀតថាអ្នកសារព័ត៌មានគួរតែជួយផ្សព្វផ្សាយបង្ហោះឬសរសេររបៀបណាឲ្យដឹងទៅដល់ថ្នាក់ខេត្ត នៃខេត្តកំពង់ធំដូចជាថ្នាក់ជាតិឲ្យបានដឹងពីទង្វើបុគ្គលឈ្មោះ( ចាប សារ៉ន)ម្នាក់នេះកំពុងតែបំផ្លាញព្រៃឈើព្រៃឡង់យ៉ាងអនាធិបតេយ្យ។

ពាក់ព័ន្ធនឹងបញ្ហានេះប្រជាពលរដ្ឋសង្ស័យហាក់ដូចជាមិនមានមន្ត្រីថ្នាក់ខេត្តឬថ្នាក់ជាតិមានចំណាត់ការទៅលើបុគ្គលម្នាក់នេះឡើយ។ ព័ត៌មានពីបញ្ហាកាប់បំផ្លាញព្រៃឡង់នៅតែបន្តកាប់ជារៀងរាល់ថ្ងៃមិនដែលអាក់ខាននោះឡេីយ អ្នកសារព័ត៌មានយើងនៅតែបន្តចុះផ្សាយលេខក្រោយៗទៀត៕