
មនុស្សប្រុសស្រី៧នាក់ ត្រូវបានរងរបួសធ្ងន់ និរងរបួសស្រាល៩នាក់ ដោយរថយន្តតាកូម៉ា ដឹកបងប្អូនត្រឡប់មកពីកម្មវិធីបង្កក់ក្មួយនៅឡែមរ៉េចង្កូតក្រឡាប់លេីផ្លូវកោង
btshotnews
ប៉ៃលិន÷ តាមប្រភពព័ត៍មានពីមន្ត្រី
នគរបាលជំនាញស្រុកសាលាក្រៅបាន
ឲ្យដឹងថា នៅវេលាម៉ោង០៦និង៤០នាទី
ព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយដោយ
រថយន្តមួយគ្រឿងបើកបរក្មុងទិសដៅពី
ត្បូងទៅជើង លើផ្លូវកៅស៊ូ១កន្លែង ពេល
មកដល់ផ្លូវកោងកំពុងឡេីងស្រាប់តែរ៉េចង្កូតក្រឡាប់៣ត្រឡប់ដោយខ្លួនឯង
ស្ថិតនៅក្នុងភូមិកំពង់ចម្លងក្រោម ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។ បណ្ដាលឲ្យរងរបួសមនុស្សប្រុសស្រីចាស់ក្មេងចំនួន ១៦នាក់ ក្នុង
ចំណោម១៦នាក់រងរបួសធ្ងន់ ០៧នាក់និងស្រាល០៩នាក់,០៧ស្រី និងខូច
រថយន្ត១គ្រឿងកម្រិតធ្ងន់។
ប្រភពពីសមត្តកិច្ចនគរបាលជំនាញ
ស្រុកបានបន្តថា÷ក្រោយពីកើតហេតុ
ភ្លាមៗស្រាប់តែមានបងប្អូនប្រជាពលរដ្ឋមកជួយលើកមនុស្សចេញពីរថយន្តនិងកម្លាំងជំនាញនគរបាលប៉ុស្តិ៍ឃុំសាលាក្រៅសហការជា១កម្លាំងនគរបាលជំនាញនៃអធិការស្រុកសាលាក្រៅ ដើម្បីចុះមកពិនិត្យនិងវាស់វែង សួរនាំពីមូលហេតុ,ជនរងគ្រោះទាំង១៦នាក់មានឈ្មោះដូចខាងក្រោម÷
ទី១.អ្នកបើកបរឈ្មោះសូ សាត ភេទ ប្រុស អាយុ៤៨ ឆ្នាំបើកបររថយន្ត
ម៉ាក់ TACOMA ផ្លាកលេខ2A.
9395 ពោធិ៍សាត់ រងរបួស(ស្រាល)។
ទី២.ឈ្មោះ អេង ភឿត ភេទ ស្រី ៥៤ឆ្នាំ អ្នករួមដំណើរ របួសបាក់ជើងខាងឆ្វេង(ធ្ងន់)បញ្ជូនទៅពេទ្យខេត្តបាត់
ដំបង។
ទី៣.ឈ្មោះ វ៉ាន់ ប៊ុន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ អ្នករួមដំណើររបួស(ធ្ងន់)។
ទី៤.ឈ្មោះ អេង ផង ប្រុស អាយុ ៤២ឆ្នាំ អ្នករួមដំណើរ របួស(ធ្ងន់)។
ទី ៥. ឈ្មោះ អេង ភី ភេទ ស្រី អាយុ ៤០ឆ្នាំ អ្នករួមដំណើរ របួសបែកក្បាលនិងជើងខាងស្ដាំហើមរងរបួស(ធ្ងន់)បញ្ជូនទៅពេទ្យខេត្តបាត់ដំបង
ទី៦.ឈ្មោះ ហឿយ ស្រីម៉ៅ ភេទ ស្រី អាយុ ៣២ ឆ្នាំ អ្នករួមដំណើរ របួសបែកក្បាលនិងមុខ,ដៃ(ធ្ងន់)
បញ្ជូនពេទ្យបាត់ដំបង។
ទី៧. ឈ្មោះ នឿន ស្រីណាត ភេទ ស្រី អាយុ ១៤ ឆ្នាំអ្នករួមដំណើរ របួសបែកក្បាល(ធ្ងន់)ដេរអស់១០
ថ្នេរ បញ្ជូនទៅពេទ្យខេត្តបាត់ដំបង។
ទី៨. ឈ្មោះ សុ ផល ភេទ ប្រុស អាយុ ២២ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
ទី ៩.ឈ្មោះ ធុក បាន ភេទ ប្រុស អាយុ២៧ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
ទី១០. ឈ្មោះ យ៉ូវ លីន ភេទ ស្រី អាយុ២៤ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
ទី១១. ឈ្មោះ វ៉ាន បូន ភេទ ស្រី អាយុ២៩ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
ទី១២.ឈ្មោះ មឿន រក្សា ភេទ ស្រី អាយុ ០៣ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
ទី១៣.ឈ្មោះ មឿន រចនា ភេទ ស្រី អាយុ០៣ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
ទី១៤. ឈ្មោះ អេង សុភា ភេទ ស្រី អាយុ ២៨ ឆ្នាំអ្នករួមដំណើរ របួស( ស្រាល)។
ទី១៥. ឈ្មោះ វ៉ាន លីហ្សា ភេទ ស្រី អាយុ ៦ខែអ្នករួមដំណើរ របួស( ស្រាល)។
ទី១៦. ឈ្មោះ សូន វ៉ាន់ស៊ីង ភេទ ប្រុស អាយុ ១១ឆ្នាំ អ្នករួមដំណើរ របួស( ស្រាល)។
តាមប្រភពពីមន្ត្ត្រីនគរបាលស្រុកបានបន្តទៀតថា÷បងប្អូនជនរងគ្រោះខាងលើទាំង
១៦នាក់មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ ចុងព្រែកក្ដុល សង្កាត់ដូនទាវ ខណ្ឌបាត់
ដំបង ខេត្ត បាត់ដំបង ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា÷ពួកគាត់ជាបងប្អូនបានទៅចូលរួមកម្មវិធីបង្កក់ក្មួយនៅភូមិផ្សារឡែម ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ហើយក៏បានធ្វើដំណើរចេញមកវិញតាមផ្លូវភូមិកំពង់ចម្លងក្រោមឆ្ពោះទៅទីរួមខេត្តបាត់ដំបង។
មូលហេតុនេះមកពីស្ថានភាពផ្លូវកោងខ្លាំង និងអ្នកបើកបរខ្វះភាពប្រុងប្រយ័ត្មកដល់
ផ្លូវកោងរេចង្កូតបួងមិនមកក៏ក្រឡាប់តែ
ម្ដង។
បច្ចុប្បន្ន: ជនរងគ្រោះដែលរបួសធ្ងន់ទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃ លិន។
បន្ទាប់ពីលោកគ្រូពេទ្យជំនាញបានលាងមុខរបួសនិងដេរមុខរបួស,អ្នករងរបួសធ្ងន់ ចំនួន៥នាក់ត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យខេត្តបាត់ដ៏បង។ ចំណែករថយន្តរបស់ជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ឱ្យ ម្ចាស់វិញដើម្បីយកទៅជួសជុលនៅខេត្តបាត់ដ៏បង៕