គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រេីនគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ ខណ:ពេលកាតរណ្ដៅដីបុកគ្រឹះសាងសង់ផ្ទះ
btshotnews
បាត់ដំបង÷គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់និងរំសេវផងនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅពេលក្រុមជាងចុះកាយរណ្តៅដីបុកគ្រឹះដើម្បីសាងសង់លំនៅដ្ឋាន។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ ២០២៣នេះ ប្រជាពលរដ្ឋឈ្មោះ សន គៀង ភេទប្រុស អាយុ ២៧ឆ្នាំ ដែលអ្នកមើលការសំណង់នៅត្រង់ចំណុចក្រុមទី៧ ស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅពេលដែលក្រុមជាងចុះកាយរណ្តៅដីបុកគ្រឹះដើម្បីសាងសង់លំនៅដ្ឋាន។
ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានសហការជាមួយមន្ត្រីអាជ្ញាធរកំចាត់មីនកម្ពុជា CMAC ចុះទៅពិនិត្យនិងបានបញ្ជាក់ថា គ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញនាពេលនេះ ជាប្រភេទក្បាលគ្រាប់DCA37 (បាញ់យន្តហោះ)ដែលសរុបមានចំនួន ៣០គ្រាប់ និងរំសេវមួយកញ្ចប់ ទម្ងន់ប្រហែល៣គីឡូក្រាមផងដែរ ។
បន្ទាប់មកក៏បានប្រគល់ឲ្យមន្ត្រីកំចាត់មីនកម្ពុជា CMAC ប្រមូលយកទៅទុកនៅកន្លែងមានសុវត្ថិភាពរងចាំឱកាសកម្ទេចចោលនៅពេលក្រោយ៕