ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចគ្រឿងអលង្ការមានតម្លៃជិត៥ពាន់ដុល្លារ

btshotnews
ភ្នំពេញ៖  កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច គ្រឿងអលង្ការ ដែលមានតម្លៃជិត៥០០០ដុល្លារ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុច មុខផ្សារផេនសលមាត់ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ កុម្ភៈ២០២៣ វេលាម៉ោង ១៤ និង ៣០នាទី កំលាំងផ្នែកយុត្តិធម៍ នៃអធិការនគរបាលខណ្ឌដូនពេញ សហការប៉ុស្ត៍រដ្ឋបាលចតុមុខ បានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ឈ្មោះ សឿម ធារី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយជនរងគ្រោះ ឈ្មោះ ជាប ធី ភេទប្រុស អាយុ២៩ឆ្នាំ មុរខរប ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាតស្រះចក ខណ្ឌដូនពេញ។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតវត្ថុតាងដកហូតរួមមាន៖
– លោហ:ធាតុពណ៌ទង់ដែង មានតម្លៃ ៤៦៥០ ដុល្លារ ចំនួន១ឈុត
–  ទូរសព្ទ័ដៃម៉ាកXaomi ពណ៌ខ្មៅ ចំនួន០១គ្រឿង
និងនាឡិកាដៃម៉ាក MICHAEL KORS ពណ៌មាស ចំនួន១គ្រឿង

តាមចម្លើយសារភាព ជនសង្ស័យថា ធ្លាប់បានប្រព្រឹត្តសកម្មភាពលួច វត្ថុមានតម្លៃ ជាច្រើនលើកមកហើយ សរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ។

បច្ចប្បន្ន ស្ត្រីសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធី៕