អភិបាលស្រុកស្ទោងបានលេីកឡេីងថា កិច្ចការមនុស្សធម៌គឺមិនប្រកាន់បក្ខពួកឬនិន្នាការនយោបាយនោះឡេីយ!

btshotnews
កំពង់ធំ÷លោកអភិបាលស្រុកស្ទោងបានថ្លែងបែបនេះក្នុងពីធីដែលលោកនិងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសួរសុខទុក្ខជាមួយបង ប្អូនប្រជាពលរដ្ឋចំនួន១៨២នាក់ ដែលបានរងហានិភ័យដោយសារទឹកជំនន់កាលពីឆ្នាំ២០២២កន្លងមក ហើយអញ្ជើញមកពីភូមិទាំង៦ក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

 ជាមួយគ្នានេះ លោកក៏បាន ណែនាំបន្ថែមដល់គ្រប់រដ្ឋបាលឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ឬគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ហើយត្រូវផ្តល់សេវានិងជួយ ឲ្យបានទាន់ពេលវេលា លោកបានសង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភនូវសាច់ប្រាក់ សម្រាប់គ្រួសារក្រីក្រនិងងាយរងហានិភ័យ គឺជាការគិរគូរនិងយកចិត្តទុកដាក់បំផុត របស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្ដេចតេជោហ៊ុន សែន ជាប្រមុខ គឺមិនដែលទុកឲ្យជនក្រីក្រណាម្នាក់រងគ្រោះដាច់ពោះស្លាប់ដោយសារអត់ស្បៀងឬខ្វះចំណីអាហារហើយអាជ្ញាធរមូលដ្ឋាននិងរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ ហើយអាជ្ញាធរថ្នាក់ក្រោមជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយត្រូវធ្វើការឆ្លើយតប និងដោះស្រាយទៅនឹងបញ្ហានេះ ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពបំផុត។

លើសពីនេះ លោក អភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានត្រូវមាន ការជឿជាក់ខ្ពស់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាសម្តេចតេជោហ៊ុន សែន ក្នុងការគ្រប់គ្រង គ្រោះមហន្តរាយឬហានិភ័យផ្សេងៗ ដែលតែងតែផ្ដល់នូវស្បៀងសង្គ្រោះក៏ដូចជាការឧបត្ថម្ភនូវសាច់ប្រាក់ ប្រចាំខែដល់គ្រួសារងាយរងហានិភ័យផងដែរ ហើយលោកក៏បានណែនាំដល់អាជ្ញាធរភូមិឃុំត្រូវធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រនិងងាយរងហានិភ័យឲ្យបានត្រឹមត្រូវនិងជាក់លាក់បំផុតដើម្បី ឆ្លើយតប និង ការសង្គ្រោះពួកគាត់ ទាន់ ពេលវេលា និងមានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា÷នៅក្នុងឱកាសនេះលោកសាយ គឹមឡម ក៏បានឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋទាំង១៨២ នាក់ នូវសារុងម្នាក់មួយដែលជាអំណោយរបស់លោកនិងលោកស្រីស៊ឹង ផល្លា ផ្ទាល់៕