ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ធំឆ្នំានេះ ពោត សណ្ដែក និងស្រូវបានផលច្រេីន

btshotnews
កំពង់ធំ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៣ គោឧសភរាជ បានបរិភោគពោត សណ្ដែក និងស្រូវច្រើនជាងគេ ក្នុងចំណោមអាហារចំនួន ៧មុខ រួមមានស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និងស្រា។

បើយោងតាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ គោឧសភរាជបានបរិភោគពោត សណ្តែក និងស្រូវបាន ៩៥ភាគរយ។ បើតាមសងប្រថ្នូលទំនៀមទម្លាប់ព្រះរាជបនីនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ទិន្នផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះ គឺដំណាំពោត សណ្តែក និងស្រូវ នឹងទទួលបានផលច្រើនពី១ឆ្នាំ ទៅ១ឆ្នាំ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ បានប្រារព្ធឡើងនៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមរាជាធិបតីភាព ព្រះកុរណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត និងមន្ត្រីរាជការ ប្រជាពលរដ្ឋ លោកយាយលោកតា និងប្អូនៗសិស្សានុសិស្សជាច្រើននាក់។

ក្នុងពិធីនោះដែរសង្កេតឃើញថា ការដាក់តាំងពិពណ៌ នៅសមិទ្ធផលជាច្រើនដូចជា សមិទ្ធផលផ្នែកកសិកម្ម សមិទ្ធផលសិប្បកម្ម សមិទ្ធផលផលិតកម្ម សមិទ្ធផលតាមបណ្ដាក្រុងស្រុកទាំង ៩ ព្រមទាំងដាក់តាំងនូវឧបករណ៍ សម្ភារៈជាច្រើនមុខផងដែរ ៕