ទីតាំងលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងត្រូវបានអាជ្ញាធរពោធិ៍សែនជ័យបង្ក្រាប

btshotnews
ភ្នំពេញ​៖​ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែងរបស់ជនជាតិចិន​ ស្ថិតនៅក្នុងបុរីញូថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ត្រូវបានកម្លាំងអាជ្ញាធរចុះបង្ក្រាប ដោយ ដកហូតសម្ភារៈមួយចំនួន​ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២៣​ នេះ។

អាជ្ញាធរបានឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាទីតាំងខាងលេី​ បានលួចបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ ហេីយម្ចាស់ជាជនជាតិចិន​ ទេីបលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ ចុះបង្ក្រាបជាក់ស្តែង។
ដោយឡែកអ្នកលេងល្បែងស៊ីសងត្រូវរត់ចេញពីកន្លែងលេងល្បែងអស់ ហេីយមិនបានចាប់បានអ្នកលេងល្បែងណាម្នាក់នោះទេ។

ក្នុងរវង្វង់ប្រតិបត្តិការខាងលេីនេះអាជ្ញាធរដកហូតសម្ភារៈទូរលេងល្បែងមួយចំនួននិងម៉ូតូ៣គ្រឿង។
បច្ចុប្បន្ន​សម្ភារៈពាក់ព័ន្ធខាងលេីត្រូវបានអាជ្ញាធរដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យចំណែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕