ល្បែងភ្នាល់ចាក់ទឹកភ្លៀង ត្រូវបានចិញ្ចឹមអធិការនគរបាលខណ្ឌ៧មករា និងអភិបាលក្រុងភ្នំពេញ តេីគោលនយោបាយ ភូមិ សង្កាត់ ឃុំ មានសុវតិ្ថភាព របស់ក្រសួងមហាផ្ទៃ ត្រូវប្រមាទជាន់ឈ្លី ក្រោមបាតជេីងមេល្បែងទឹកភ្លៀងល្មេីសច្បាប់ ?

btshotnews
 ភ្នំពេញ÷ ល្បែងភ្នាល់ចាក់ទឹកភ្លៀង ដែលគេដាក់ការសង្ស័យថាចិញ្ចឹមអធិការនគរបាលខណ្ឌ៧មករា  និងអភិបាលក្រុងភ្នំពេញ ហេីយល្បែងទឹកភ្លៀងល្មើសច្បាប់មានទីតាំង១-នៅចំណុចខាងជើងស្តុបអូរឬស្សី សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា,
ទី២-នៅចំណុចលើស្តាតអូឡាំពិក,
និងទី៣-នៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់។នរណាក៏បានឃើញយ៉ាងច្បាស់ក្រឡែតដែរ នូវសកម្មភាពបើកលេងយ៉ាងគគ្លើននោះ។មួយថ្ងៃៗមានការទិញលក់តាមទូរសព្ទ័ដៃ នៅតាមតុកាហ្វេ នៅលើស្តាតអូឡាំពិកនិងនៅលើដំបូលសណ្ឋាគារ ឬខុនដូ ពាសពេញទីក្រុងភ្នំពេញ ។ក្នុងសភាពដែលល្បែងសុីសងហុតឈាមបែបនេះអាចបើកលេងដោយរលូនគ្មានភិតភ័យ  ត្រូវគេមើលឃើញថា«គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះហាក់ត្រូវគេលែងខ្វល់ ហើយជាន់ឈ្លីដោយគ្មានកោតញញើតបន្តិច។
  
ក្នុងសប្តាហ៍កន្លងទៅនេះ គេហទំព័រ ខ្លះនិងtvonline មួយចំនួនត្រូវបានមន្ត្រីក្រុងភ្នំពេញមួយក្តាប់តូច សំណូមពរឲ្យទម្លាក់ចោលអត្ថបទដែលពួកគេចុះផ្សាយក្នុងហេតុផលថាអាចធ្វើឲ្យអាប់អោនកិត្តិយសដ៏ខ្ពង់ខ្ពស់កប់ពពករបស់ថ្នាក់ដឹកនាំខ្លួន  ហើយអង្គភាពព័ត៌មានខ្លះទៀតត្រូវទទួលយកដោយ
ស្ម័គ្រចិត្តនូវការចុះផ្សាយបំភ្លឺឡើងវិញនិងសុំទោសជាសាធារណៈដែលបានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោកចៅហ្វាយនាយពួកគេជាអ្នកមានអំណាចក្នុងទីក្រុង។ខណៈ ល្បែងទឹកភ្លៀងល្មើស
ច្បាប់បើកលេងបានដោយសេរីគ្មានការបង្ក្រាបដដែល។វិធានការលើអ្នកកាសែតនោះ  បានធ្វើឲ្យមេបនល្បែងទឹកភ្លៀងល្មើសច្បាប់ដែលជាជនសង្គមងងឹតរកសុីរបរទុច្ចរឹត កំពុងបើកលេងយ៉ាងសប្បាយចិត្តដូចមាន់ជិះរទេះក្រោម
បញ្ជាពីមេល្បែងឈ្មោះសួរហៅ(ភ្នំមាស)
ពីសហរដ្ឋអាមេរិកនិងឈ្មោះធី(menu)
លេងកាន់តែបានចិត្ត។

ឆ្នាំនេះមេទឹកភ្លៀងបានបើកលេងតាំងពីថ្ងៃទី១៥ខែមីនា២០២៣ប្រើ«ច្បាប់ក្រោមតុឬច្បាប់ខ្យល់»។គេលេងជាមួយនឹងម៉ាសុីន បើឥតញាត់លុយក្នុងម៉ាសុីនទោះ
ជាស្តេចក៏ម៉ាសុីនវាមិនឲ្យលេងដែរ។
   
ប្រភពព័ត៌មាននិយាយថាឆ្នាំនេះមានអ្នកដាក់លុយចូលម៉ាសុីនលេងទឹកភ្លៀងច្រើនក្រាស់ក្រែលរហូតជាង៣០លានដុល្លារអាមេរិក។មានពីចិនក្នុងស្រុកខ្មែរនៅស្រុកចិន,ពីយួននៅស្រុកយួននិងអ្នកទេសចរល្បែងចិនយួននិងខ្មែរពីតាមខេត្តនាៗព្រមទាំងមានជាពិសេសគឺសំបូរឧកញ៉ា និងមន្ត្រីពាក់ផ្កាយគ្រាក់ៗទិញទឹកភ្លៀងម្តងក្នុងទឹកប្រាក់រាប់លានដុល្លារ ហើយក៏មាន អ្នកមានល្ហមនៅភ្នំពេញខ្លះដែរ ចំណែកអ្នកបាត់ដំបងវិញម្នាក់បើគ្មានលុយតាមខ្លួនកក់ម៉ាសុីន៣០ ០០០$ និងលុយសាគួរ៣០០០០$ថែមទៀតទេមិនអាចមកលេងនៅភ្នំបេញបានឡើយ។

មានមនុស្សតិចបំផុតដែល បានដាក់លុយកក់ចូលម៉ាសុីនសម្រាប់លេង កក់៥០០០$។ភាគច្រើនកក់ចាប់ពី១០០០០$ឡើង។ខ្លះកក់ចូលម៉ាសុីនដើម្បីរកចំណេញបានដែរដើម្បីមានសិទ្ធិរកសុីទិញលក់បនហាងឆេងយកចំណេញក្បាលកាក់ពីលើហាងឆេងសេវាម៉ាសុីនផងដែរ។

 ប្រភពព័ត៌មានពីអ្នកលេងធំៗផ្ទាល់ថា៖ម្នាក់ៗទិញលក់ៗយ៉ាងតិចពី១០ទៅ២០លើកក្នុងមួយថ្ងៃសម្រាប់លេង១២ម៉ោង (យប់ក៏លេងដែរ)។ទាំងអ្នកលេងតូចក្តី លេងធំក្តី មួយថ្ងៃៗអាចមានមនុស្សដល់រាប់ពាន់នាក់ ធ្វើការទិញនិងលក់ចេញ។សម្រាប់មនុស្សម្នាក់ៗបើទិញ១០ដងអាចលក់វិញយ៉ាងហោចក៏១០លើកដែរ។ឯម៉ាសុីនចាំកាត់យកសេវារហូត គឹតតាមឯកតាជាកៅស៊ូឧទាហរណ៍ទិញក្នុងមួយកៅស៊ូម៉ាសុីនកាត់១២$ លក់វិញ១កៅស៊ូកាត់យក១២$ដែរ។មនុស្សលេងចំនួនដល់រាប់ពាន់នាក់មួយថ្ងៃៗ   ម្នាក់ៗអាចទិញយ៉ាងហោចម្នាក់ក៏១០លើកដែរ។អញ្ចឹងសរុបទិញលក់កើនដល់រាប់មុឺនដងឯណោះ។តើមានការទិញលក់នោះមានប៉ុន្មានពាន់កៅស៊ូដល់ប៉ុន្មានពាន់ដុំក្នុងមួយថ្ងៃៗ?មនុស្សភាគតិចបំផុតដែលហាមាត់ឡើងទិញមួយកៅស៊ូ ។ប៉ុន្តែភាគច្រើនទិញដល់១ដុំ=១០កៅស៊ូឬទិំញដល់ទៅ១០០ដុំ=១០០០កៅស៊ូហើយទិញលក់ៗញាប់ដូចឆ្កែអេះក្នុងមួយថ្ងៃ។

បើ១កៅស៊ូត្រូវតែទិញហើយលក់វិញបង់សេវា២៤$តើ ចុះបើទិញលក់រាប់ពាន់ដុំឬដល់រាប់មុឺនកៅស៊ូមួយថ្ងៃ តើលោកសួរសុីក្បាលកាក់ឬសេវាប៉ុន្មានមុឺនដុល្លារក្នុងមួយថ្ងៃតាមម៉ាសុីនកាត់ឲ្យ??។ក្រុមអាសួរ ដោយស្វ័យប្រវត្តិ បើទិញនិងលក់ក្នុងមួយកៅស៊ូ=១០០០$ម៉ាសុីនកាត់២៤$។បើទិញលក់១ដុំ=១០០០០$ម៉ាសុីនកាត់ឲ្យ២៤០$ ឬអ្នកខ្លះទិញលក់ដល់១០០ដុំ=១លានដុល្លារម៉ាសុីនកាត់លុយ២៤០០$មានខ្លះហ៊ានទិញលក់ដល់៣០០ដុំឯណោះចូរគណនាទៅ
២៤០០x៣($)=៧២០០$ចុះបើម្នាក់នោះដដែលទិញ២ដងមួយថ្ងៃគឺត្រូវលក់
២ដងដែរ ដូច្នេះអាសួរ(ភ្នំមាស)និងAធី
(menu)អាចសុីបាន១៤៤០០$បាត់ទៅហើយ។ដល់ចប់រដូវទឹកភ្លៀង៦ខែ អាសួរវេចលុយ$ទៅអាមេរិកបាត់ឈឹង អ្នកដែលរងទុក្ខគឺលោកឧកញ៉ា និងលោកពាក់ផ្កាយយើង និង ប្រជាពលរដ្ឋខ្មែរដែលងប់
ងុលល្បែងនេះ។តើនឹងមានអ្វីកើតឡើងចំពោះសង្គមជាតិដែលសម្តេចតេជោហ៊ុន សែន កំពុងខិតខំដឹកនាំនេះទៅបើសិនជាលោកឧកញ៉ាៗនិងលោកផ្កាយៗគាត់ចាញ់បោសគូថខោម៉្ងៃៗវាល់លានដុល្លារ?តើពួកគាត់នឹងរកលុយមកលេងទៀតតាមវិធីណា?តើប្រជាពលរដ្ឋសង្ឃឹម
លើអ្វីបើមាន ពាលពាក់ប្រឡៅមន្ត្រី អត់ខ្វល់រឿងសុវត្ថិភាពនិងជីវភាពសង្គមរាស្ត្រតូចតាច  ដែលរងកម្មផលអំពីឥទ្ធិពលល្បែងពាលានោះ?៕